• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនរួមជាតិនៅតំបន់ព្រៃភ្នំ និងជនជាតិភាគតិចជឿជាក់ទាំងស្រុងលើបក្ស

ផ្លូវថ្នល់ត្រង់ភ្លឹងៗ ភូមិដែលមានផ្ទះដ៏ស្អាតបាត និងសំណង់សាធារណៈជាក់ស្តែង គឺជាសក្ខីភាពដ៏រស់រវើកនៃសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលប្រជាជននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិចទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់។ សព្វថ្ងៃនេះ ប្រជាជនជនជាតិភាគតិចផ្តល់ជំនឿជាក់ទាំងស្រុងលើមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ដែលបើកចេញអនាគតភ្លឺស្វាងជាងសម្រាប់ប្រជាជាតិវៀតណាម។
ផ្លូវត្រង់ ភូមិដែលមានការថែទាំល្អ និងសំណង់សាធារណៈជាក់ស្តែង គឺជាសក្ខីភាពដ៏រស់រវើកនៃសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលប្រជាជននៅតំបន់ព្រៃភ្នំនិងតំបន់ជនជាតិភាគតិចទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ (រូបថត៖ VOV)

ជារៀងរាល់ថ្ងៃ នៅពេលដែលព្រះអាទិត្យរះ ព្រឹកព្រលឹមចែងចាំងស្មី លើជួរភ្នំហ័ងលៀន ដ័ធំសម្បើម នៅក្នុងភូមិឡាវឆៃ  ១ ឃុំឃុនហា  ខេត្តឡាយចូវ គឺលេចឡើងសំឡេងអូអរនៃបរិយាកាសធ្វើពលកម្ម។  តាមបណ្តោយផ្លូវភូមិ ជនជាតិម៉ុង ដែលមានអំបោស និងចបកាប់នៅក្នុងដៃ ធ្វើការរួមគ្នាដើម្បីសម្អាតរបង បោសសម្អាតទីធ្លា និងព្យួរទង់ជាតិឡើងវិញនៅមុខផ្ទះរបស់ខ្លួន។

គ្រប់ផ្លូវស្អាតបាត គ្រប់ផ្ទះក៏ស្អាតជាង គឺជាវិធីជាក់ស្តែងដែលប្រជាជននៅតំបន់ព្រៃភ្នំ ឃុនហា  រួមគ្នាប្រឡងប្រណាំងជាក់ស្តែង  ដើម្បីដើម្បីឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១៤ ។ លោក កូអាលី មកពីភូមិ ឡាវចាយ ១ ឃុំ ឃុនហា បានចែករំលែកថា៖  “អ្នកភូមិកំពុងជួសជុលភូមិ និងសម្អាតផ្ទះរបស់ខ្លួន ដើម្បីត្រៀមរៀបចំអបអរទិវាបុណ្យរបស់បក្ស ខ្ញុំ និងបងប្អូនក្នុងភូមិមានបំណង កសាងរូបភាពភូមិ ជុំដ៏ស្រស់ស្អាតជាង ដើម្បីឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិស្គាល់ដល់ ហើយភូមិ ឃុំ នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនជាង”។

មិនត្រឹមតែផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ចលនាប្រឡងប្រណាំងនៅ ឃុនហា  ក៏បានរីកសាយភាយយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ វិស័យកសិកម្ម និងទេសចរណ៍សហគមន៍កំពុងក្លាយជាចំណុចភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំ ឃុនហា ផងដែរ។

បន្ទាប់ពីការរួមបញ្ចូលគ្នា ក្បាលម៉ាស៊ីនអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីនេះមានស្ថេរភាពយ៉ាងឆាប់រហ័ស ដោយបង្កើតការឯកភាពពីមូលដ្ឋាន។ លទ្ធផលជាក់ស្តែងបំផុតគឺការពេញចិត្តរបស់ប្រជាជន។ យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឃុនហា លោក ដូ ត្រុង ធីបានឲ្យដឹងថា៖ "សេចក្តីសម្រេចនៃមហាសន្និបាតបក្សឃុំ បានកំណត់ភារកិច្ចសំខាន់ពីរគឺ ការអភិវឌ្ឍសេដ្ឋកិច្ចដែលទាក់ទងនឹងដើមយិនស៊ិនឡៃចូវ និងការធ្វើឱ្យប្រសើរឡើងនូវតំបន់ដាំតែដែលមានគុណភាពខ្ពស់។ ក្នុងពេលជាមួយគ្នានោះ អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដែលទាក់ទងនឹងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិភាគតិច។ ដើម្បីអបអរសាទរមហាសន្និបាតបក្សជាតិលើកទី១៤ ឃុំបានផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យតុបតែងភូមិ  សាងសង់ផលិតផលទេសចរណ៍ និងបង្កើតលេខកូដ QR ដើម្បីស្វាគមន៍ភ្ញៀវទេសចរ”។

ពីចម្ការតែបៃតងខៀវស្រងាត់ និងសម្ការយិនស៊ិននៅក្រោមដំបូលព្រៃឈើ រហូតដល់ភូមិស្អាតបាត និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ឃុនហា កំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ចលនាប្រឡងប្រណាំងឆ្ពោះទៅមហា សន្និបាតបក្សលើកទី១៤ បានរីកសាយភាយពីគ្រួសារនីមួយៗ សហករណ៍នីមួយៗ និងភូមិនីមួយៗ ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ឃុំព្រៃភ្នំ ឃុនហាលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍន៍ភូមិ ឃុំរបស់ខ្លួន។

  លោកស្រី រ៉ូ ចាម ហ៊្យ៉េវ មកពីសង្កាត់ ផ្លីគូឬខេត្ត យ៉ា ឡាយ (រូបថត៖ VOV)  

ក្នុងពេលជាមួយគ្នានោះ នៅតំបន់ខ្ពង់រាប តី ង្វៀន  ដ៏ធំល្វឹងល្វើយ ប្រជា ជននៅទីនោះកំពុងឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ ដោយមានសេចក្តីប្រាថ្នាជាក់ស្តែង។ លោកស្រី រ៉ូ ចាម ហ៊្យ៉េវ  មកពីសង្កាត់ ផ្លីគូឬខេត្ត យ៉ា ឡាយ បានចែករំលែកថា៖ “ប្រជាជននៅតំបន់ខ្ពង់រាប តី ង្វៀន តែងតែស្មោះត្រង់នឹងបក្ស និងលោកប្រធានហូជីមិញ។ យើងសង្ឃឹមថា បក្សនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខណៈសម្រាប់តំបន់ខ្ពង់រាប តីហ្វៀន បន្តអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ តាមរយៈការកសាងតំបន់ខ្ពង់រាប តី ង្វៀន  ដែលសម្បូរធូធារខាងសេដ្ឋកិច្ច និងសម្បូរចំណេះដឹង។ ទាំងនេះគឺជាបញ្ហាសំខាន់បំផុត”។

សម្រាប់ប្រជាជននៅតំបន់ព្រំដែន ស៊ុង ម៉ា ខេត្ត សឺន ឡា មហាសន្និបាតលើកទី ១៤ របស់បក្ស មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយវែងអន្លាយប៉ុណ្ណោះទេ ថែមទាំងមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពប្រចាំថ្ងៃទៀតផង។  ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំរបស់បក្ស គោលនយោបាយ និងគោលការណ៍ណែនាំសំខាន់ៗជាច្រើនត្រូវបានអនុវត្ត ដែលបង្កើតការផ្លាស់ប្តូរច្បាស់លាស់នៅក្នុងតំបន់។ លោក ង្វៀន វ៉ាន់ ដូ បក្ខជនម្នាក់នៅភូមិហ៊ុងហា  ឃុំឈៀងឃឿង ខេត្តសឺនឡា បានឲ្យដឹងថា៖  "ខ្ញុំសង្ឃឹមថា បក្សនឹងបង្កលក្ខណៈងាយស្រួលទាក់ទងនឹងដើមទុន ផ្តល់ប្រាក់កម្ចីបន្ថែមទៀត និងលើកទឹកចិត្តអាជីវកម្មឱ្យចូលរួមក្នុងការកែច្នៃស៊ីជម្រៅលើគ្រប់វិស័យ ដូចជាកសិកម្ម ការដាំដុះដំណាំ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងការកែច្នៃស៊ីជម្រៅ។ នេះនឹងជួយបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច"។

លោក ក្ស ភឿក អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិភាគតិចរបស់រដ្ឋាភិបាល (រូបថត៖ VOV)

លើកកម្ពស់គោលនយោបាយស្តីពីកិច្ចការជនជាតិភាគតិច និងការលើកកម្ពស់កម្លាំងផ្ទៃក្នុងរបស់ជនជាតិភាគតិចឲ្យកាន់តែរឹងមាំ គឺជាបំណងប្រាថ្នារបស់លោក ក្ស ភឿក អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតរដ្ឋមន្ត្រី  ប្រធានគណៈកម្មាធិការជនជាតិភាគតិចរបស់រដ្ឋាភិបាល៖ “កត្តាជនជាតិភាគតិចតែងតែជាធាតុរសើបមួយ ដែលបណ្តាកម្លាំងតែង តែឆ្លៀតដើម្បីញុះញង់ និងបំផ្លាញ់សាម្គីជាតិទាំងមូល។  វិធីសាស្រ្តដ៏ល្អបំផុតគឺការកសាងចលនាមហាជនដ៏រឹងមាំមួយដើម្បីការពារសន្តិសុខជាតិ បង្កើនកិច្ចការពារជាតិក្នុងប្រជាជនទាំងមូល និងពង្រឹងការពារជាតិក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយសុខដុមរមនា។ នេះជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំសម្រាប់អាណត្តិក្រោយរបស់បក្ស ជាពិសេសសម្រាប់តំបន់ជនជាតិភាគតិចនៅវៀតណាម”។

ពីភូមិព្រៃភ្នំ ដាច់ស្រយាល និងព្រំដែន ប្រជាជនកំពុងផ្តោតអារម្មណទៅហាសន្និបាតបក្សលើកទី ១៤ ដោយបំណងប្រាថ្នាសាមញ្ញៗ ប៉ុន្តែជាក់ស្តែងគឺ៖ ផ្លូវថ្នល់ធ្វើដំណើរកាន់តែងាយស្រួល ការប្រើប្រាស់ផលិតផលកសិកម្មកាន់តែច្រើន និងកម្រិតជីវភាពកាន់តែប្រសើរឡើង។ មហាសន្និ បាតលើកទី ១៤ របស់បក្ស មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ផ្តាំផ្ញើរបំណងប្រាថ្នាឈានឡើង រួចផុតពីភាពក្រីក្រ កសាងជីវភាពកាន់តែសម្បូរធូធារ និងដើម្បីសុភមង្គលរបស់ប្រជាជនគ្រប់រូប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាផ្លាស់ប្តូរថ្មី ដោយរឹងមាំជម្នះរាល់បញ្ហាប្រឈម

វៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាផ្លាស់ប្តូរថ្មី ដោយរឹងមាំជម្នះរាល់បញ្ហាប្រឈម

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Buenos Aires លោក Marcelo Rodriguez ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនីស្តអាហ្សង់ទីន បានចែករំលែកការវាយតម្លៃអំពីសមិទ្ធផលលេចធ្លោរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងអាណត្តិមហាសន្និបាតលើកទី ១៣ ក៏ដូចជាមាគ៌ាកិច្ចការបរទេស និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។

Top