• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណាត់ថ្នាក់សមភាពយេនឌ័រនៅវៀតណាមបានកើនឡើង ១១កាំ

បន្តកម្មវិធីសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី ២២ ឧសភា រដ្ឋសភាបានស្តាប់របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រឆ្នាំ២០២៣។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VOV

របាយការណ៍បានឲ្យដឹងថា នៅចុងឆ្នាំ២០២៣ មានគោលដៅចំនួយ ១១/២០ ត្រូវបានសម្រេចនិងលើសពីគោលដៅនៃយុទ្ធសាស្ត្រដល់ឆ្នាំ ២០២៥។ សន្ទស្សន៍ចំណាត់ថ្នាក់សមភាពយេនឌ័រនៅឆ្នាំ ២០២៣ របស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៧២/១៤៦ ប្រទេស ដោយបានកើនឡើង ១១កាំ បើធៀបនឹងឆ្នាំ ២០២២។ គម្លាតយេនឌ័ររវាងបុរសនិងស្ត្រីក្នុងវិស័យផ្សេងៗត្រូវបានកាត់បន្ថយ។ ក្នុងវិស័យនយោបាយ ស្ត្រីបានចូលរួមកាន់តែច្រើនឡើង នៅពេលដែលសមាមាត្រសមាជិកសភាជាស្តី្រ ក្នុងរដ្ឋសភានីតិកាលទី១៥ មានចំនួនលើសពី ៣០% ជាលើកដំបូងចាប់តាំងពីរដ្ឋសភានីតិកាលទី៦។ ឱកាសទទួលបានសេវាសុខភាពសម្រាប់ស្ត្រី កុមារី និងជនជាតិភាគតិចក៏កាន់តែប្រសើរឡើង។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាន ១០០% នៃគោលដៅដែលបានកំណត់នៅឆ្នាំ ២០២៥ រដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យរដ្ឋសភាពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយស្តីពីសមភាពយេនឌ័រនៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ក្នុងរបាយការណ៍ផ្ទៀងផ្ទាត់លើខ្លឹមសារនេះ ប្រធានគណៈកម្មាធិការសង្គមកិច្ច លោកស្តី Nguyen Thuy Anh បានលើកច្បាស់ថា៖ សូមស្នើរឲ្យនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បន្តដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់គុណភាពនៃការរួមបញ្ចូលបញ្ហាសមភាពយេនឌ័រ ផ្សព្វផ្សាយវិធានការសមភាពយេនឌ័រ ដើម្បីលុបបំបាត់រាល់ការរើសអើងយេនឌ័រ និងឆ្ពោះទៅរកសមភាពយេនឌ័រយ៉ាងពិតប្រាកដ បន្តបែងចែកធនធាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីនិងគម្រោងស្តីពីសមភាពយេនឌ័រ

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top