• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ

នារសៀលថ្ងៃទី ៣១ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

អគ្គលេខាបក្ស លោក តូ ឡឹមនិងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ធ្វើពិពិធកម្មពហុភាគី និងគោលនយោបាយការពារជាតិ “៤ គ្មាន”។ យោងតាមលោកអគ្គលេខាបក្ស ប្រទេសទាំងពីរត្រូវសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ និងរួមដំណើរគ្នាទៅវិញទៅមក ក្នុងដំណើរឆ្ពោះទៅរកសង្គមនិយមប្រកបដោយស្ថិរភាព។

អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ជំរុញការអភិវឌ្ឍពាណិជ្ជកម្មក្នុងទិសដៅប្រកបដោយតុល្យភាពនិងនិរន្តរភាព បើកទូលាយទីផ្សារឱ្យគ្នាទៅវិញទៅ មក; ភ្ជាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជា ជន...។ អំពីបញ្ហាសមុទ្រខាងកើត អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឲ្យភាគីទាំងពីរ បន្តគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែប្រសើរឡើង គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅ មក និងរួមគ្នារក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីប្រទេសសង្គមនិយមទាំងពីរ អាចផ្តោតលើការលើកកម្ពស់យុគសម័យថ្មីនិងរយៈពេល នៃការអភិវឌ្ឍសម្រាប់ប្រជាជនទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

រីឯខ្លួនវិញ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានយល់ស្របនឹងប្រសាសន៍ របស់អគ្គលេខាបក្ស លោក តូ ឡឹម ដោយបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយ​វៀតណាម និងពង្រឹងការតភ្ជាប់យុទ្ធសាស្ត្ររវាងសេដ្ឋកិច្ចទាំងពីរ; រួមគ្នាគ្រប់គ្រងឱ្យបានត្រឹម​ត្រូវនិងដោះស្រាយការខ្វែងគំនិតគ្នា រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រ រួមទាំហងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។ លោក Zhao Leji បានបញ្ជាក់ថា ចិនយកចិត្តទុកដាក់ចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតរួមប្រកបដោយអត្ថន័យសំខាន់​ជាយុទ្ធសាស្ត្ររវាងចិន និងវៀត ណាម ហើយតែងតែចាត់ទុកនេះជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិថី Hang Ngang ទីក្រុងហាណូយ

អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិថី Hang Ngang ទីក្រុងហាណូយ

ក្នុងឱកាសរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងខួបលើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) នាព្រឹកថ្ងៃទី ៣១ ខែសីហា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិតថី Hang Ngang (សង្កាត់ Hoan Kiem ទីក្រុងហាណូយ)។

Top