• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្បួនដង្ហែរ ព្យុហយាត្រាអបអរសាទរទិវាបុណ្យថ្ងៃទី ២ ខែកញ្ញា រួមចំណែកក្នុងការពូនជ្រុំទំនុកចិត្តនិងផ្សព្វផ្សាយការតបស្នងសងគុណ

ប្រជាជនបានបង្កើតមូលដ្ឋានគ្រឹះ បង្កើតឡើងប្រការពិសេសនៃព្រឹត្តិការណ៍ក្បួនដង្ហែ ព្យុហយាត្រាទាំងមូល។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Le Hai Binh បញ្ជាក់អំពីអត្ថន័យ និងតម្លៃប្រវត្តិសាស្ត្រនៃក្បួនដង្ហែ អបអរសាទរទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា និងបដិវត្តន៍ខែសីហា (រូបថត៖ VGP)

នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Le Hai Binh ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលនាថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ ស្តីពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃក្បួនដង្ហែ ព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហាដោយជោគជ័យនិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានាពេលកន្លងមក។

លោក Le Hai Binh បានមានប្រសាសន៍ថា លទ្ធផលដ៏ល្អនៃក្បួនដង្ហែ ព្យុហយាត្រានាពេលថ្មីៗនេះ គឺការខិតខំប្រឹងប្រែងរបស់កងកម្លាំងជាច្រើន មន្ទីរ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ក៏ដូចជារបស់ប្រជាជន។ ព្រឹត្តិការណ៍នេះបានបង្ហាញពីជំនឿជាក់លើការដឹកនាំរបស់បក្ស សេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រទេសជាតិ  ហើយទន្ទឹមនឹងនោះក៏ជាការតបស្នងសងគុណចំពោះអ្នកដែលលះបង់ឈាមស្រស់ សាច់ស្រស់ ក្នុងដំណើរបដិវត្តន៍ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ពិធីក្បួនដង្ហែ ព្យុហយាត្រាថ្ងៃទី ២ ខែកញ្ញា គឺជាសារមួយផ្ញើរទៅកាន់សហគមន៍អន្តរជាតិអំពីសន្តិភាព ឯករាជ្យ មិត្តភាពវៀតណាម អនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិងពិពិធកម្ម។ ស្ថិតិបង្ហាញថា វីដេអូឃ្លីបខ្លីជិត ៦០០.០០០ ត្រូវបានផ្សព្វផ្សាយ ដោយមានអ្នកចូលចិត្តជាង ២០ លាន អ្នកចែករំលែកជាង ២លានលើក និង ១ ពាន់លានទស្សនា ដែលផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដ៏ស្រស់ស្អាតនិងពោរពេញដោយមោទនភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

Top