• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម​នៅទីក្រុងហូជីមិញឱ្យក្លាយ​ទៅជា "បង្គោលសើន" នៃការអភិវឌ្ឍ

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញឱ្យក្លាយជាកម្លាំងចលករ ជាទីបង្អែកដ៏រឹងមាំសម្រាប់កំណើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការបណ្តុះបណ្តាលអ្នកជំនាញហិរញ្ញវត្ថុ ការទាក់ទាញបុគ្គលិកឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាពិសេសលើកទឹកចិត្តសហគមន៍ធុរកិច្ចឱ្យចូលរួមដោយម្ចាស់ការ៖ “វិនិយោគិនអន្តរជាតិគួរតែបំពេញការសន្យារបស់ខ្លួនជាបន្ទាន់ ពង្រីកវត្តមានរបស់ពួកគេ ផ្ទេរបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ និងចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងសសរស្តម្ភសំខាន់ៗ ដូចជា អាកាសចរណ៍ នាវាចរណ៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ...។ សហគ្រាសវៀតណាមមិនអាចឈរមួយឡែកបានទេ ជាពិសេសសាជីវកម្មធំៗត្រូវតែធ្វើការជាមួយគ្នា លើកទឹកចិត្ត ប្រកួតប្រជែង និងដើរជួរមុខ ក្នុងការក្លាយជាសមាជិកស្ថាបនិក ដោយប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌលដើម្បីកៀងគរដើមទុនអន្តរជាតិ ចេញមូលបត្របំណុល និងអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ អភិវឌ្ឍន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមទៅជាកម្លាំងចលករ និងជាទីបង្អែកដ៏រឹងមាំសម្រាប់កំណើន ដោយក្លាយជា "បង្គោលសើន" នៃការអភិវឌ្ឍ”។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ VNA

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងដាច់ ខាតរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្ម ដោយបម្រើដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ខណៈពេលដែលខិតខំឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់ និងធ្វើសមាហរណកម្មទៅក្នុងហិរញ្ញវត្ថុសកល៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top