• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងនាវាទ័ពជើងទឹកលេខ ១២៩ ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងទ័ពនិងប្រជាជននៅក្នុងតំបន់ពិសេស Truong Sa

រសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ កងនាវាទ័ពជើងទឹកលេខ ១២៩ បានរៀបចំគណៈប្រតិភូមួយដើម្បីទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ចនិងរស់នៅលើកោះដែលមានយានដ្ឋាននាវា និងភូមិនេសាទក្រោមការគ្រប់គ្រងរបស់កងនាវាទ័ពជើងទឹកលេខ ១២៩ នៅក្នុងតំបន់ពិសេស Truong Sa។
លោកវរសេនីយ៍ឯកបំរុង ប៊ូយ ង៉ុកសាង ស្នងការនយោបាយនៃកងនាវា បានលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃនាវាលេខ ៦៣៨ មុនពេលចេញដំណើរ។ រូបថត៖ VOV

នេះគឺជាសកម្មភាពប្រចាំឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងតំបន់កោះសមុទ្រនៃមាតុប្រទេស ដោយរួមចំណែកផ្តល់កម្លាំងចិត្តដល់យោធា និងប្រជាជននៅតំបន់ពិសេស Truong Sa ក្នុងការជំនះលើការលំបាក និងបញ្ហាប្រឈមនានា ប្តេជ្ញាបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិ។

 

ក្រៅពីសម្ភារៈសំខាន់ៗសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី ដូចជា អង្ករដំណើប ស្លឹកសាគូ សណ្តែកខៀវ ដំណាប់ និងស្ករគ្រាប់ គណៈប្រតិភូក៏បាននាំយកអំណោយបុណ្យតេត សម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ច និងរស់នៅលើកោះ Truong Sa ; ផ្គត់ផ្គង់បន្ថែមនូវទំនិញ និងរបស់របរចាំបាច់សម្រាប់យានដ្ឋាននាវា និងភូមិនេសាទ ដើម្បីត្រៀមខ្លួនបម្រើដល់អ្នកនេសាទដែលចេញទៅសមុទ្រមុន ក្នុង និងក្រោយបុណ្យតេតប្រពៃណី ឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ គណៈប្រតិភូបាននាំយកកូនឈើចំនួន ៥០០ ដើម មកដាំនៅលើកោះ ដែលរួមចំណែកដល់ការអនុវត្តយ៉ាងល្អនូវកម្មវិធី "ធ្វើឱ្យTruong Sa មានពណ៌បៃតង"៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top