Nature Queen - ពាណិជ្ជសញ្ញាកំណត់នាមឱសថវៀតណាម នៅលើទីផ្សារសកលលោក

ពាណិជ្ជសញ្ញាវៀតណាម

Nature Queen - ពាណិជ្ជសញ្ញាកំណត់នាមឱសថវៀតណាម នៅលើទីផ្សារសកលលោក

ទោះបី​មានវត្ត​មាន​មិនទាន់ពេញ​គ្រប់​៥ឆ្នាំ ប៉ុន្តែ​ Nature Queen យីហោ ​ចំណុះ​ក្រុមហ៊ុន​ភាគហ៊ុន​សៅ​ថៃយឿង​ (Sao Thai Duong) ជា​ក្រុមហ៊ុនមួយ​​​ក្នុង​ចំណោមជួរ​មុខ​នៅ​វៀតណាម​ ខាង​​វិស័យ​ឱសថ​ គ្រឿង​សម្អាង​ បាន​ក្លាយ​ជា​ពាណិជ្ជសញ្ញា មានការ​​​វាយ​តម្លៃ​មាន​​ភាព​លោតផ្លោះ​ក្នុង​វិស័យ​ឱសថ​វៀតណាម​ នៅលើ​ទីផ្សារ​សកលលោក​។ ថ្មី​ៗនេះ Nature Queen បាន​វត្តមាន​នៅ​លើ​ទីផ្សារប្រទេស​អង់គ្លេស​​ជា​ផ្លូវ​ការ​  នៅ​ទីក្រុង​ឡុង​ដ៍​ ជាមួយ​នឹង​ផលិតផលប្រមាណ​​៤៧​ប្រភេទ​។​


គោល​គំនិត​ត្រូវ​មាន​វិធី​កៀកជិត​ ដោយ​លក្ខណៈ​សកលលោក ​ជាមួយ​នឹង​វេជ្ជសាស្រ្ត​បុរាណ​​ជនជាតិ​ ក្រុមហ៊ុន​លំដាប់​ជួរ​មុខ​ខាង​វិស័យ​ឱសថ​ គ្រឿង​សម្អាង​វៀតណាម​ សៅថៃយឿង​ (Sao Thai Duong) បាន​អនុវត្ត​វិទ្យសាស្រ្ត​បច្ចេកវិទ្យា​​​បញ្ជាក់​រូបមន្ត​វេជ្ជសាស្រ្ត​បុរាណ​។ បណ្តុំ​ផលិតផល​សាប៊ូ​កក់សក់​ ក្រែម​បន្ទន់​សក់​ ជែលងូតទឹក​​។ល។ ឱសថ​ Nature Queen ជា​ផលិតផល​មួយ ​ក្នុង​ចំណោម​ផលិតផល​​បញ្ជាក់អំពី​ភាព​ប្រណីត​​នៃ​វេជ្ជសាស្រ្ត​បុរាណ​​​ជនជាតិ​ បាន​គួបផ្សំ​នឹង​បច្ចេកវិទ្យា​ទំនើប​ ក្នុង​បទដ្ឋាន​ផលិតកម្ម​។​

ភាពប្រណីត​​ថែទាំ​សក់​របស់​ដូន​តា ​បាន​ចម្រាញ់​ដោយ​បទដ្ឋាន​ស្រាវ​ជ្រាវ​សិក្សា​ផលិតផល​ រួម​នឹង​បច្ចេកវទ្យា​ និង​ ការចម្រាញ់​ទំនើប​​នៅ​រោង​ចក្រ​ឱសថ​ ប្រកបដោយ​​​ស្តងដារ​ WHO-GMP ជាមួយនឹង​ធុំក្លិន​ពិសេស​ គុណប្រយោជន៍​អស្ចារ្យ​ Nature Queen បានក្លាយ​ជា​ផលិតផល​ដែល​បានពេញនិយម​ប្រើប្រាស់​ មិនត្រឹមតែ​នៅ​ក្នុងស្រុក​ ថែមទាំង​មាន​នៅ​តាម​ទីផ្សារ​ពិបាក​ដូចជា​អាមេរិក ឬ​ប្រទេសនានានៅ​ទ្វីប​អ៊ឺរ៉ុប​។​

ដើម្បី​ផលិតផលបាន​សាប៊ូ​កក់សក់​ ក្រែម​បន្ទន់សក់​ Nature Queen ៤៨០ មីលីលីត​ ត្រូវ​ប្រើ​ឱសថចម្រាញ់​ឡើង​​​ដល់​២០​គីឡូក្រាម​ រួម​មាន​៖​ ម្រះព្រៅដំរី (Ocimum gratissimum), ស្លឹក​គ្រៃ ​(Cymbopogon citratus) ​ចម្រាញ់ជា​​ប្រេង​។ បន្តទៀត​ នៅ​មាន​ប្រភេទ​​ស្មៅជើង​ក្រាស់​​ មនព្រៃ ដើមក្បាល​រុយ និង​ដើមពិកា​ប្រមាណ​​៤គីឡូក្រាម​ បូក​បន្ថែមដើម​​ក្ទម្ពទេស ឬ សម្បួរទេស​ ១គីឡូក្រាម​។ ឱសថនីមួយ​ៗ​ត្រូវ​ចម្រាញ់​តាម​បទដ្ឋាន​ដោយ​ឡែក​ ដើម្បី​យក​បាន​ប្រេង​ និង​ កម្ចាត់​បាន​ជាតិ​សំណល់​។ ជាពិសេស​ទៀត ឱសថទាំងអស់​ សុទ្ធតែ​បាន​លាយ​ប្រកបដោ​យភាពប្រុង​ប្រយត្ន​ ទៅតាម​បទដ្ឋាន​​ផលិតកម្ម​របស់​រោង​ចក្រប្រកបដោយ​​លំដាប់ GMP។ វត្ថុធាតុដើម​ក៏ដូចជា​បន្ទប់​​លាយ​ច្នៃ សុទ្ធតែ​សម្រេច​ស្តង់ដារ​ បាន​ FDA ​អាមេរិក​ជាអ្នក​ទទួល​ស្គាល់​ ជា​ផលិតផល​​សុវត្ថិភាព​ សម្រាប់​សុខភាព​អ្នក​ប្រើប្រាស់​។​

Nature Queen Face Oil ជាការ​គួប​ផ្សំ​​​រុក្ខជាតិ​ឱសថ​ប្រមាណ​៨​ប្រភេទ ប្រេង​ និង ប្រេង​ធម្មជាតិ​សម្បូ​រជាតិ​បំប៉ន​ វីតាមីន​ និង អាស៊ីត​ខ្លាញ​ចាំបាច់​ ជួយ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ បំប៉ន​សំណើម​សម្រាប់​ស្បែក​ អុកស៊ី​កម្ម​ (លើមុខ​ស្បែក​) ទន្ទឹមនោះ​​ការពារ​ស្បែក​ផុត​ពី​ភ្នាក់ងារ​បង្ក​រោគ​ មកពី​បរិស្ថាន​។ រូបថត៖ កុង​ដាត

ចាប់​ផ្តើម​ពី​ វាល​ស្រែ​ត្រូពិក​លូតលាស់​ល្អ​របស់វៀតណាម​ ជា​ទីកន្លែង​ធម្មជាតិ​សម្បូរបែប​ ផ្តល់អាទិភាព​ជូន​ប្រជាជនវៀតណាម​ នូវ​​ឱសថ​វិសេស​ សម្រាប់​ថែទាំ​សក់ឱ្យ​​មាំមួន​បែប​ធម្មជាតិ​ វត្ថុធាតុ​ដើមនៃ​ផលិតផល Nature Queen សុទ្ធតែ​បាន​ជ្រើសរើស​ចេញពី​ប្រភព​វត្ថុធាតុ​សរីរាង្គ​នេះ។ នេះ​ជា​ប្រៀប​ខ្លាំង​ធ្វើ​ឱ្យ​ផលិតផល មាន​តម្លៃ​ពិសេស អាចយក​ជំនះ​លើ​ទីផ្សារ​ពិបាក និង​ទីកន្លែង​ដែល​អ្នកប្រើប្រាស់ ​កំពុង​មាន​និន្នាការ​ជ្រើសយក​ផលិតផល​​ដែល​មាន​ប្រភព​ដើមធម្មជាតិ​ មិនប៉ះពាល់ដល់​បរិស្ថាន​ និង សុខភាព​របស់​មនុស្ស​​។​

ទន្ទឹមនោះ ប្រភេទ​ផលិតផល​ Face Oil ជា​យីហោ​របស់​ Nature Queen ដែល​មាន​សមាសធាតុ​ចម្បង​ជា​ ប្រេង​ជីវ៉ានស៊ុយ យក​ជំនះលើ​អ្នកប្រើប្រាស់​អាមេរិក ពេល​មាន​វត្តមាន​ឆាប់​រហ័ស​នៅលើ​ធ្នឹម​ទំនិញ​ នៅតាម​​ប្រព័ន្ធ​ផ្សារទំនើប Macys ​។

ហេតុនេះហើយ ទោះបី​ទើបមាន​វត្តមាន​នៅលើទីផ្សារ​អំឡុងពេល​៥​ឆ្នាំ​ ប៉ុន្តែ​ Nature Queen ទទួលបាន​រាល់​លិខិត​បញ្ជាក់​គុណភាព​ស្តង់ដារ​របស់​អាមេរិក​ ហើយ​មានទំនុក​ចិត្ត​ នាំយ​កជួង​ទៅរោទ៍​ស្រុកគេ។ ផលិតផល​បាន​ចែកចាយ​ និង​លក់រាយ​នៅ​តាម​ប្រព័ន្ធ​លក់រាយ​ធំបំផុត​ប្រទេសអាមេរិក​ Macys និង​ ប្រព័ន្ធលក់រាយ​នៃ​សម្ពន្ធ​ក្រុមហ៊ុន​ Imex Panpacific ហើយ​ក៏មានវត្តមាន​នៅលើ​វ៉ែប​សាយ​លក់រាយ​ធំបំផុត​​ពិភពលោក​ Amazone ផង​ដែរ​។ Nature Queen ក៏បាន​លោក​ហ្វិញ ស្វឹន​ឡុង​ (Huynh Xuan Long) ប្រធាន​ប្រព័ន្ធ​ផ្សារ​ទំនើប​ឡុង​ដាន​ (Long Dan) ជ្រើស​នាំចូល​ប្រព័ន្ធ​​ផ្សារទំនើប​ធំបំផុត​វៀតណាម​ នៅ​ប្រទេស​អង់គ្លេស​ ដោយ​ផលិតផល​នេះ ឆ្លើយ​តប​បាន​ស្តង់​ដារ ​អ្នក​ប្រើប្រាស់​​ប្រជាជន​​អង់គ្លេស​។​

ការ​ដែល​ផលិតផល​ Nature Queen បាន​អ្នក​ប្រើប្រាស់​លើ​សកលលោក​​ទទួល​ស្គាល់​​ប្រកបដោយ​អត្ថន័យ​ធំធេង​ នោះគឺ​ការ​ទទួលស្គាល់​រូបមន្ត​ឱសថ​​របស់​វៀតណាម​ ដែល​កាលពីមុន​​នោះ ​បានត្រឹមតែ​បទពិសោធន៍​ប្រជាប្រិយ។ ប្រសិទ្ធភាព​ និង ផលប៉ះពាល់​នៃ​ឱសថ​​ប្រជាប្រិយ​ បាន​បញ្ជាក់​ដោយ​របៀប​វិទ្យាសាស្រ្ត​ ជាក់ច្បាស់ និងពេញ​លេញ​តាម​រយៈ​​បច្ចេកវទ្យា​​ និង​ កិច្ចការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​។​

ត្រឡប់​ទៅកាន់​ធម្មជាតិ​ និង វេជ្ជសាស្រ្ត​បុរាណ​ ប៉ុន្តែ​ដោយ​របៀប​កៀកជិត​បច្ចេកវិទ្យា​ទំនើប​ រួមនឹង​ភាព​ងាយ​ស្រួល​​ពេល​ប្រើប្រាស់​ផលិតផល​ Nature Queen កំពុង​ចាប់​ចង្វាក់​និន្នការ​ប្រើប្រាស់ ​ដើម្បី​បរិស្ថាន​ សុខភាព​ និង​ទាមទារ​ភាពហ្មឹង​ម៉ាត់​ជាង​ អំពី​ស្តង់​ដារ​ផលិតផល​ដែល​មាន​ប្រភព​ដើម​ធម្មជាតិ​ របស់​អ្នក​ប្រើប្រាស់​សម័យ​ទំនើប​៕​

អត្ថបទ​៖ ថាវវី រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​ និង ឯកសារ​ Nature Queen

ប្រែសម្រួល​៖ រីកើង​

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម និង ឯកសារ Nature Queen ប្រែសម្រួល៖ រីកើង

ជលផលវៀតណាម-អូស្រ្តាលី៖ លើកកម្ពស់លំដាប់បង្គាវៀតណាម

ជលផលវៀតណាម-អូស្រ្តាលី៖ លើកកម្ពស់លំដាប់បង្គាវៀតណាម

ជាង​ពីរទសវត្សរ៍​មាន​វត្តមាន​នៅលើ​ទីផ្សារ​ ជាមួយ​បុព្វហេតុ​ “ដើម្បី​ប្រជាជន​វៀតណាម​ - លើកកម្ពស់​លំដាប់​បង្គាវៀតណាម”សម្ពន្ធក្រុមហ៊ុនជលផល​វៀតណាម​- អូស្ត្រាលី...

Top