• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IEA បញ្ចេញប្រេងបម្រុង​ចំនួន ៤០០ លានបារ៉ែលដើម្បីជៀសវាងវិបត្តិ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃទី១១ ខែមីនា បានប្រកាសថា បណ្តាប្រទេសជាសមាជិកអង្គការនេះ នឹងបញ្ចេញប្រេងបម្រុងចំនួន ៤០០ លានបារ៉ែលដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា។ នេះនឹងជាការបញ្ចេញប្រេងបម្រុងច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ IEA។

លោក Fatih Birol នាយកប្រតិបត្តិនៃ IEA ថ្លែងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦។ រូបថត៖ REUTERS/Yves Herman
 

ក្នុងសេចក្តីប្រកាសមួយ នាយកប្រតិបត្តិ IEA លោក Fatih Birol បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមដែលទីផ្សារប្រេងរបស់ពិភពលោកកំពុងប្រឈមមុខគឺ "មានទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក"។ ដូច្នេះហើយ បណ្តាប្រទេស IEA ក៏កំពុងឆ្លើយតបជាមួយនឹង "សកម្មភាពបន្ទាន់រួម ដែលមិនធ្លាប់មានពីមុនមក"។ សេចក្តីប្រកាសនេះ ត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ប្រទេសសមាជិក IEA ចំនួន ៣២ ជាមួយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍(G7)។

តម្លៃប្រេងបានកើនឡើងជិត ៣០% នៅថ្ងៃទី ៩ ខែមីនា ដោយឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែជម្លោះកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋ​អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលនាំឱ្យមានសកម្មភាពសងសឹកគ្នាយ៉ាងខ្លាំងដោយអ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ា រួមទាំងការបិទច្រកសមុទ្រ Hormuz ដែលជាខ្សែផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% របស់ពិភពលោក។

នាថ្ងៃដដែល នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំ G7 ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យជៀសវាងការរឹតបន្តឹងលើការនាំចេញប្រេងនិងឧស្ម័ន។ ប៉ុន្តែ លោក Macron បានឲ្យដឹងថា G7 នៅតែសម្រេចចិត្តមិនលើកទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីឡើយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top