ព័ត៌មាន FPT ប្រកាសពីការបង្កើត FPT អ៊ីស្រាអែល ដោយពង្រីកវត្តមាននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក 14/01/2026 នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុង Tel Aviv សារជីវកម្ម FPT បានបើកសម្ពោធជាផ្លូវការនូវការិយាល័យ FPT ប្រចាំនៅអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងពេលដំណាលគ្នានៅទីក្រុងហាណូយ និងទីក្រុង Netanya (អ៊ីស្រាអែល)។ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ Thanh Binh-TTXVN ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT បានសង្កត់ធ្ងន់ថា វៀតណាមកំណត់បច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់កំណើនជាយុទ្ធសាស្ត្រ ដោយផ្តោតលើវិស័យដូចជា AI សន្តិសុខតាមអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិក។ FPT គឺជាសារជីវកម្មបច្ចេកវិទ្យាសំខាន់របស់វៀតណាម បានជ្រើសរើសអ៊ីស្រាអែលដើម្បីសិក្សារៀនសូត្រ និងទទួលយកប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ការអប់រំបច្ចេកវិទ្យា និងស្មារតីនវានុវត្តន៍។ពិធីកាត់ខ្សែបូរបើកសម្ពោធការិយាល័យ FPT ប្រចាំនៅអ៊ីស្រាអែល មានការចូលរួមដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra និង CyberproAI។ រូបថត៖ Thanh Binh-TTXVN ក្នុងក្របខ័ណ្ឌនៃកម្មវិធីនៅអ៊ីស្រាអែល លោក Tran Dang Hoa ប្រធាន FPT IS ចំណុះសារជីវកម្ម FPT បានឲ្យដឹងថា ការតម្រង់ទិសប្រតិបត្តិការរបស់ FPT Israel ផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការអនុវត្តគម្រោងនានាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាយុទ្ធសាស្ត្រផ្សេងៗទៀត។ចំណុចលេចធ្លោមួយនៃពិធីបើកគឺការបង្ហាញមុខនូវកិច្ចសហប្រតិបត្តិការរវាង FPT និងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra, CyberproAI... ដែលបើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍផលិតផលរួមគ្នា ការផ្ទេរចំណេះដឹង និងការពង្រីកទីផ្សារ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុង Tel Aviv សារជីវកម្ម FPT បានបើកសម្ពោធជាផ្លូវការនូវការិយាល័យ FPT ប្រចាំនៅអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងពេលដំណាលគ្នានៅទីក្រុងហាណូយ និងទីក្រុង Netanya (អ៊ីស្រាអែល)។ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ Thanh Binh-TTXVN ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT បានសង្កត់ធ្ងន់ថា វៀតណាមកំណត់បច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់កំណើនជាយុទ្ធសាស្ត្រ ដោយផ្តោតលើវិស័យដូចជា AI សន្តិសុខតាមអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិក។ FPT គឺជាសារជីវកម្មបច្ចេកវិទ្យាសំខាន់របស់វៀតណាម បានជ្រើសរើសអ៊ីស្រាអែលដើម្បីសិក្សារៀនសូត្រ និងទទួលយកប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ការអប់រំបច្ចេកវិទ្យា និងស្មារតីនវានុវត្តន៍។ពិធីកាត់ខ្សែបូរបើកសម្ពោធការិយាល័យ FPT ប្រចាំនៅអ៊ីស្រាអែល មានការចូលរួមដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra និង CyberproAI។ រូបថត៖ Thanh Binh-TTXVN ក្នុងក្របខ័ណ្ឌនៃកម្មវិធីនៅអ៊ីស្រាអែល លោក Tran Dang Hoa ប្រធាន FPT IS ចំណុះសារជីវកម្ម FPT បានឲ្យដឹងថា ការតម្រង់ទិសប្រតិបត្តិការរបស់ FPT Israel ផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការអនុវត្តគម្រោងនានាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាយុទ្ធសាស្ត្រផ្សេងៗទៀត។ចំណុចលេចធ្លោមួយនៃពិធីបើកគឺការបង្ហាញមុខនូវកិច្ចសហប្រតិបត្តិការរវាង FPT និងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra, CyberproAI... ដែលបើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍផលិតផលរួមគ្នា ការផ្ទេរចំណេះដឹង និងការពង្រីកទីផ្សារ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម03/03/2026ព័ត៌មាននារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។ ខេត្តក្វាងនិញ ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់03/03/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែមទៀតនូវវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក03/03/2026ព័ត៌មានក្រុមហ៊ុនវៀតតែលឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាវៀតណាមនៅឯពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបំផុតរបស់ពិភពលោក03/03/2026ព័ត៌មានសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា03/03/2026ព័ត៌មានប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦03/03/2026ព័ត៌មានលោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស02/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត