David Thomas និង មិត្តភក្តិ

មិត្តភក្តិជាមួយនឹងវៀតណាម

David Thomas និង មិត្តភក្តិ

សិល្បករ​ជនជាតិ​អាមេរិកDavid Thomas  និង សិល្បករ សិល្បការិនី​វៀតណាម ​បាន​រៀបចំពិធី​តាំងពិព័រណ៍​មាន​ឈ្មោះថា​៖ David Thomas  និង​មិត្ត​ភក្តិ​...

សិល្បករ​ជនជាតិ​អាមេរិកDavid Thomas  និង សិល្បករ សិល្បការិនី​វៀតណាម ​បាន​រៀបចំពិធី​តាំងពិព័រណ៍​មាន​ឈ្មោះថា​៖ David Thomas  និង​មិត្ត​ភក្តិ​។ តាម​រយៈ​រូប​គំនូរ​ និង ក្រាហ្វីក​ David Thomas  ដើម្បីចែក​រំលែក​មនោសញ្ចេតនា​ និងតម្លៃ​ស្មារតី​រួម​អំពី​សោភ័ណ​សិល្បៈ​ អំពី​ការ​ផ្សារភ្ជាប់​ និងតភ្ជាប់​អារម្មណ៍​នឹង​វិចិត្រ​សិល្បៈ​​អំពី​ការ​រួម​ដំណើរ​នៃជីវិត​ ការអាធ្យាស្រ័យ​ពីអតីតកាល​មួយ​ដែល​កន្លង​ គំហើញ​រួម​ទៅ​អនាគត​របស់វៀតណាម​ និង​អាមេរិក​។​

នៅ​ខែ​មិថុនា ​​ឆ្នាំ​១៩៦៩ David Thomas  ចាកចេញ​ពី​ទីក្រុង​ Portland ចូល​រួម​កងទ័ព​ដែល​មាន​ទាហាន​ចំនួន​៥៨.០០០នាក់​ ចូល​រួមសង្រ្គាម​នៅ​វៀតណាម​ បោះជំរុំ​នៅ​ខេត្តប្លីគូ (Pleiku) ​ក្នុង​អំឡុងពេល​១ឆ្នាំ​។ ពេលវេលា​នៅ​វៀតណាម​ បាន​ផ្តល់ជូន​លោក​នូវ​បទពិសោធន៍​ជាច្រើន អំពី​តំបន់ដែនដី ​និង ​មនុស្ស​នៅទីនេះ​។ David Thomas តែង​បង្កប់ក្នុង​ចិត្ត​នូវ​អនុស្សាវរីយ៍ ​អំពី​ស្នាម​ញញឹម​កុមារ​នៅ​ក្នុង​សង្រ្គាម​ ស្មារតី​​ប្រជាជន​​វៀតណាម ដែល​​​ពោរពេ​ញ​ដោយ​ភាព​សាមញ្ញ​ ប្រាថ្នា ស្រេក​ឃ្លាន​សន្តិភាព​ និង ក្រោកឡើង​ឆ្លងកាត់​ភាពទុក្ខ​លំបាកនា​​សម័យ​សង្រ្គាម​។

David Thomas ស្ថានិក​ Indochina Arts Partnership (សម្ពន្ធសមាគម​សិល្បៈ​ឥណ្ឌូចិន)​ ឆ្នាំ​១៩៨៨។​


David Thomas ត្រឡប់មកកាន់ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៨៧ គោល​បំណង​ផ្ទាល់ខ្លួន​ ​សាមញ្ញ​គឺ​ស្វែងរកត្រឡប់មក​កាន់​​ទឹក​ដី​ ដែលខ្លួន​​ចូល​រួម​សង្គ្រាម​នៅ​យុវវ័យ​ ដើម្បី​រកវិធី​​តភ្ជាប់​​នឹង​អតីតកាល​។ នោះ​​ជា​ដំណើរ​លើកដំបូង​ បន្ទាប់មក​លោកក៏បាន​ធ្វើ​​ដំណើរ​ជា​ច្រើនលើក​ច្រើន​សារ ​រវាង​អាមេរិក និង វៀតណាម​ ក្នុង​អំឡុងពេល​ជាង​៣០ឆ្នាំ​ រហូតដល់បច្ចុប្បន្ន​។ វៀតណាម​ក្លាយ​ជា​​ចំណែកមួយ​នៃជីវិត​របស់លោក​ ជា​ភូមិ​កំណើត​ទីពីរ​ ដែន​ដី​ជាមួយ​​សាច់ញាតិ​ នឹងមិត្តភក្តិ​ ផ្សារភ្ជាប់​ដោយ​មនោសញ្ចេតនា​ ដួង​ព្រលឹង​ ជា​ទីកន្លែង​ដែល​ដួង​ចិត្ត​លោក​តែង​រំពឹង​មកលើទីនោះ​។​

រដូវប្រាំង​ឆ្នាំ​១៩៨៨​ លោក​បង្កើត ​Indochina Arts Partnership (សម្ពន្ធសមាគម​​សិល្បៈ​ឥណ្ឌូចិន) សរសេរកាត់​គឺ ​IAP។ រៀប​ចំបង្កើត​​ដោយ​លោក​ បាន​ក្លាយ​ជា​ស្ពាន​តភ្ជាប់​វប្បធម៌​សិល្បៈ​ និងការទូត​ប្រជាជន រវាង​ប្រទេស​វៀតណាម​ និងអាមេរិក នៅ​នា​​សម័យកាល​នោះ។ ក្នុ​ងអំឡុង​ពេល​ជាង​៣០​ឆ្នាំ IAP បាន​កកើត​និង​ប្រតិបត្តិ​រាប់​សិប​កម្មវិធី​ពិភាក្សា​សិល្បៈ​ធំតូច​ នាំ​សិល្បករ បញ្ញវន្ត​វៀតណាម​ទៅ​បំពេញទស្សនកិច្ច​ និង ធ្វើការ​នៅ​អាមេរិក​ ក៏ដូចជា​​សិល្បករ​បញ្ញវន្ត​អាមេរិក​រាប់សិបនាក់​មក​ប្រទេស​វៀតណាម​​។ IAP ក៏ជា​ទីកន្លែង​ដំបូង​រៀប​ចំពិធី​តាំងពិព័រណ៍សិល្បៈ​ធំៗពីរ​ បង្ហាញ​ពី​មិត្តភាព​​វៀតណាម​ - អាមេរិក។ នោះគឺ​​ជា​ពិធី​តាំងពិព័រណ៍​​ រយម៉ឹន​ឃ្លាត​ឆ្ងាយ​ ១៩៩០ -​១៩៩៤ និង សំឡឹងពីទិសទាំងទ្វេ​​ឆ្នាំ​១៩៩៥ - ២០០០។ ពិធី​តាំងពិព័រណ៍​ពីរនេះ ឧទ្ទេសនាម​ស្នាដៃ​សិល្បករ​សហសម័យ ​នៃប្រទេសទាំងពីរ​ បាន​តាំង​នៅ​តាម​សារមន្ទីរ​ធំ​របស់​អាមេរិក និង វៀតណាម​ ហើយ​ក្លាយ​ជា​ព្រឹត្តិការណ៍​វប្បធម៌​សិល្បៈ​គំរូ​ អំពី​ការទូត​នយោបាយ​ និង វប្បធម៌​រវាង​វៀតណាម​ - អាមេរិក​។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់​ IAP រៀប​ចំ​​កម្មវិធី​សិល្បករ​អន្តេវាសិក​ជា​ប្រចាំ​ អញ្ជើញ​ និង ជំនួយ​​សិល្បករ​បញ្ញវន្ត​វៀតណាម​ជាច្រើន​ ដែល​មករស់នៅ​​និង​ធ្វើការ​នៅ​ BostonDavid Thomas អតីត​យុទ្ធជន​វៀតណាម​ម្នាក់ ជាសិល្បករ​ម្នាក់ និងជា​អ្នក​អប់រំ​ម្នាក់​ ដោយ​កម្លាំង​ខិត​ខំ​របស់ខ្លួន​ រួម​នឹង​ IAP បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​​ និង​សំខាន់ ដើម្បី​ផ្តើម​ឡើង​ រក្សា​សកម្មភាព​តភ្ជាប់​ បង្កើតការ​យល់​ដឹង​គ្នាទៅ​វិញ​ទៅ​មក​ អំពី​ជ្រុង​ជាច្រើន​នៃ​ជីវភាព​សម្ភារៈ​ និង​ស្មារតី​រវាង​ជនជាតិ​ទាំងពីរ​ ដែល​ធ្លាប់​មាន​អតីតកាល​ឈឺចាប់​ដូចគ្នា​ផង​ដែរ​។​

ស្នាដៃ​មួយ​ចំនួន​របស់​សិល្បករ​ David Thomas បង្ហាញ​ក្នុងពិធីតាំង​ពិព័រណ៍​៖





ត្រឡប់​មកពិធី​តាំងពិព័រណ៍​ David Thomas និង​មិត្តភក្តិ​ លើកនេះ​ នៅ​សារមន្ទីរ​វិចិត្រសិល្បៈ​ហាណូយ​ David Thomas រំភើប​ពេល​បាន​ជួប​សំណេះសំណាល​ជាមួយ​មិត្ត​ភក្តិ​សិល្បករ​វ័យក្មេងវៀតណាម​។ លោក​រៀប​រាប់ថា​ លោក​ឃើញ​ខ្លួន​ដូចជា​ក្មេង​ឡើង​ បំផុត​គឺបាន​ធ្វើការ​ជាមួយ​មិត្តវៀតណាម​ លោក​ស្រឡាញ់​ និងកោត​ពីទេពកោសល្យ​។ សិល្បករ​ ង្វៀន​ ថេសឺន​ (Nguyen The Son) អ្នក​​មាន​ស្នាដៃ​តាំង​ពិព័រណ៍​​រួម​ជាមួយ ​David Thomas  រៀប​រាប់ថា៖ ពេល​មើល​ស្នាដៃក្រាហ្វីក​របស់​លោក​​ David Thomas  បង​យល់​ឃើញ​ភាព​ច្នៃប្រតិដ្ឋ​គ្មានព្រំដែន​របស់​សិល្បករ​ម្នាក់នេះ​។ ផ្ទាំង​គំនូរ​គូរចេញពី​រូប​ថត​ ស្តីពី​ជំងឺ​ Parkinson ថតចេញពី​ខួរក្បាល​របស់​លោក​ មាន​អត្ថន័យ​មនុស្ស​ជាតិ​ ជា​សារមួយ​​បង្ហាញ​​​​អំពី​ជីវភាព​រស់នៅ​៖ មនុស្សមាន​​​ទេពកោសល្យ​សិល្បៈ​ អាច​ច្នៃប្រតិដ្ឋ​សិល្បៈ​ចេញពី​ស្នាម​លម្អិត​តូច​មួយ​ នៃ​ជីវភាព​រស់នៅ​ ដូចជា​ដូចជាសន្លឹក​ Film ថត​រូប​មួយ​ផ្ទាំង​ ដែល ​Parkinson បាន​គូជា​គំនូរ​។ ស្នាដៃ​ជាច្រើន​ របស់​លោក David Thomas  តាំង​នៅ​វៀតណាម​លើកនេះ ស្ថិតនៅក្នុង​សង្វាក់​ច្នៃ​ប្រតិដ្ឋ​ក្រាហ្វីក​របស់​លោក ​នា​ដំណាក់កាល​លោក​តស៊ូ​នឹង​ជំងឺ​ Parkinson ជំងឺ​បានប្រាកដ​​ជា​ផលវិបត្តិ​មួយ ​ក្នុង​ចំណោម​ផលវិបត្តិ​​នៃ​ការ​ដែល​លោក​ នៅ​ជិត​សារជាតិ ​dioxin ក្នុង​សង្រ្គាម​នៅ​វៀតណាម​។​

សិល្បករ​វៀតណាម​២១​នាក់ ចូលរួមពិធី​តាំងពិព័រណ៍​ជាមួយ​នឹង ​David Thomas ដោយ​មាន​ស្នាដៃ​គ្រប់ប្រភេទ គ្រប់ប្រធាន​បទ​ តាំងពី​គំនូរ​រហូតដល់​រូប​ថត​ ក្រាហ្វីក​ ខ្លឹមសារ​ស្តីពី​​​រូប​ភាព​អ្នក​ក្រុង​ហាណូយ​ ជីវភាព​រស់នៅ​របស់​ប្រជាជនវៀតណាម​នៅ​គ្រប់ទិសទី​។​

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង ប្រែសម្រួល៖ រីកើង

World Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់

World Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់

វត្តមាន​នៅប្រទេសវៀតណាម​តាំងពី​ឆ្នាំ​១៩៨៨ អង្គការ​​ចក្ខុវិស័យ​ពិភពលោក​ (World Vision International) បាន​ចូល​រួម​ចំណែក​ជំនួយ​រដ្ឋាភិបាល​ក្នុងវិស័យ​ជំរុញ​ និង ធានា​សុខុមាលភាព​កុមារ​។

Top