• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិងកំណែទម្រង់ WTO

មេដឹកនាំសេដ្ឋកិច្ចជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ បរិស្ថាន សន្តិសុខស្បៀង និងសន្តិសុខថាមពល។
គណៈប្រតិភូថតរូបជាក្រុមនៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

យោងតាមសេចក្តីប្រកាស Machu Picchu ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល APEC លើកទី ៣១នៅទីក្រុង លីម៉ា (ប្រទេសប៉េរូ) មេដឹកនាំ APEC បានទទួលស្គាល់ការផ្លាស់ប្តូរសំខាន់ៗដែលប៉ះពាល់ដល់វិស័យដូចជា ពាណិជ្ជកម្ម និងការវិនិយោគ និងបរិស្ថាន សន្តិសុខស្បៀង សន្តិសុខថាមពល។ សេចក្តីថ្លែងការណ៍បានចាត់ទុកថា "កិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាពគឺកាន់តែមានសារៈសំខាន់នៅក្នុងបរិបទបច្ចុប្បន្ន" ។ មេដឹកនាំ APEC ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាបន្តពង្រឹងបរិយាកាសពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដែលកំពុងកើតមាន។ លើសពីនេះ មេដឹកនាំ APEC បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព ធន់ខ្ពស់ និរន្តរភាព និងទូលំទូលាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីល ស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ

សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីល ស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមម៉ោងក្នុងស្រុក នៅទីក្រុង Rio de Janeiro វៀតណាម និងប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មីញ ជីញនិងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។

Top