ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាព អឺរ៉ុប-វៀតណាម (EVFTA) ការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និង EU បានកត់ត្រា កំណើនគួរឲ្យកត់សម្គាល់។ មិនត្រឹមតែដើរតួនាទីជាសសរស្តម្ភក្នុងទំនាក់ទំនងពាណិជ្ជ កម្មប៉ុណ្ណោះទេ EVFTA ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណែទម្រង់ស្ថាប័ន និងធានាកំណើនបៃតង និងនិរន្តរភាពនៃភាគីនីមួយៗទៀតផង។
EVFTA ក្រោយរយៈពេល៥ឆ្នាំ៖ ទំហំពាណិជ្ជកម្មរវាងវៀតណាម - EU សម្រេចបានជិត ៣០០ ពាន់លានដុល្លារអាមេរិក។ (រូបថត៖ VGP)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប
- វៀតណាម (EVFTA) បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែសីហា
ឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះលុបបំបាត់ ពន្ធជាង ៧០% លើទំនិញនាំចូល
និងនាំចេញជាច្រើនរវាងភាគីទាំងពីរ ហើយរហូត ដល់ ៩៩% នៃចំណែកពន្ធដែលនៅសេសសល់
នឹងត្រូវបានដកចេញជាបណ្តើរៗតាម ផែនទីបង្ហាញផ្លូវ។ ទន្ទឹមនឹងនេះ EVFTA ក៏បានលើកកំពស់គួរឲ្យកត់សម្គាល់នូវ ស្តង់ដារបរិស្ថាន
និងទីផ្សារការងារផងដែរ។
កំណើនគួរឱ្យកត់សម្គាល់
យោងតាមការធ្វើស្ថិតិមិនទាន់គ្រប់គ្រាន់បានឲ្យដឹងថា
ទំហំនាំចេញទំនិញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបក្រោយរយៈពេល ៥
ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀង EVFTA ត្រូវបាន
គេប៉ាន់ប្រមាណថា សម្រេចបានរហូតដល់ ២៧០ ពាន់លានដុល្លារអាមេរិក។ តួរលេខ
នេះស្មើនឹងជិត ៤០% នៃទំហំពាណិជ្ជកម្មសរុបរវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ ១៩៩៥ មក
ដែលនាំវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ EU ក្នុងសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាដៃគូធំទី ១៦ របស់ប្លុកនេះនៅទូទាំងពិភពលោក។
ក្នុងពេលជាមួយគ្នានោះ EU គឺជាទីផ្សារនាំចេញធំទីបី
និងជាប្រភពនាំចូល ធំទី៤របស់វៀតណាម។
របាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម
(EuroCham) ដែលចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៥
ទិវាចូលជាធរមានរបស់ EVFTA បាន បង្ហាញថា EVFTA បានរួមចំណែកជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី បង្កើត
លក្ខខណ្ឌអំណោយផលដល់កំណែទម្រង់ស្ថាប័ន លើកកំពស់ស្តង់ដារ និងសមត្ថភាព
ប្រកួតប្រជែងរបស់សហគ្រាសវៀតណាម។ លោក Nguyen Hai Minh អនុប្រធាន
EuroCham មានប្រសាសន៍ថា៖
“មានចំណុចភ្លឺមួយក្នុងក្រសែភ្នែករបស់សហគ្រាសអឺរ៉ុបនោះ
គឺការដាក់ពង្រាយ
និងអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប
(EVFTA) ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយតួនាទីរបស់ក្រសួង
ឧស្សាហកម្មនិងពាណិជ្ជកម្មពិតជាសំខាន់ណាស់ ដែលត្រូវបានបង្ហាញដោយការរួមដៃ
ជាមួយភាគីសហភាពអឺរ៉ុប រួមដៃជាមួយសហគមន៍ធុរកិច្ចដើម្បីដោះស្រាយចំណុច
កកស្ទះខាងស្ថាប័ន និងលុបបំបាត់ឧបសគ្គក្នុងការនាំចូលនាំចេញ”។
មិនត្រឹមតែជំរុញការនាំចេញទំនិញប៉ុណ្ណោះទេ
EVFTA ថែមទាំងបង្កើតការ
ទាក់ទាញដ៏ខ្លាំងក្លាសម្រាប់លំហូរដើមទុនវិនិយោគពីអឺរ៉ុប ក៏ដូចជាលើកកំពស់ឋានៈ
របស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង។ ដោយមានដើមទុន FDI ចុះបញ្ជីជាង ៣៥ ពាន់លានដុល្លារអាមេរិកត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ EVFTA
បានក្លាយជា “ពិន្ទុបូក” ក្នុងការទាក់ទាញទុនវិនិយោគបរទេសមកវៀតណាមពី EU។
កម្លាំងជំរុញកំណែទម្រង់
មិនត្រឹមតែបង្កើនការដោះដូរពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ
EVFTA ក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណែទម្រង់របស់ភាគីនីមួយៗទៀតផង។
យោងតាម លោកស្រី Lin Goethals នាយិកាវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី
(EIAS) ដែលមាន ទីស្នាក់ការនៅទីក្រុង Brussels (បែលហ្ស៊ិក) ក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ច សកល វៀតណាម និង EU
នៅតែចែករំលែកគោលដៅយុទ្ធសាស្ត្ររួមជាច្រើនស្តីពីការ
អភិវឌ្ឍប្រកបដោយចីរភាព ការធ្វើបៃតងភាវូបនីយកម្មនូវសេដ្ឋកិច្ច ដូច្នេះក្រៅពី
ផលប្រយោជន៍ផ្ទាល់ពីការកាត់បន្ថយពន្ធតាមផែនទីបង្ហាញផ្លូវនោះ EVFTA ក៏ជំរុញ កិច្ចសន្ទនាយុទ្ធសាស្ត្ររវាង EU និងវៀតណាមផងដែរ។
“ក្រៅពីការកាត់បន្ថយពន្ធ
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ធំបំផុត ដែល EVFTA នាំមកគឺការសន្ទនាលើបញ្ហាពាណិជ្ជកម្មផ្សេងទៀតដូចជា៖
របាំងមិន មែនពន្ធ កិច្ចសន្ទនាត្រូវបានជំរុញយ៉ាងខ្លាំងជាងមុន។ លើសពីនេះ ការធានាការ
អភិវឌ្ឍប្រកបដោយចីរភាពក៏ស្ថិតក្នុងរបៀបវារៈដែលទាំងវៀតណាម និង EU មាន ការយកចិត្តទុកដាក់ផងដែរ”។
ចែករំលែកជាមួយការវាយតម្លៃនេះ
លោក Luliu Winkler អនុប្រធានគណៈ
កម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានមានប្រសាសន៍ថា EVFTA បាន
កំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការកាត់បន្ថយពន្ធជាបណ្តើរៗក្នុងវិស័យនានា រួមទាំង
វិស័យយុទ្ធសាស្ត្រសម្រាប់ទាំងវៀតណាម និង EU (ថាមពលបៃតង
បច្ចេកវិទ្យាថ្មី ជាដើម)។ ដូច្នេះ ដើម្បីទាញយកផលប្រយោជន៍របស់ EVFTA ឱ្យល្អបំផុត ទាំង EU និងវៀតណាមគួរតែជំរុញខ្លាំងការកែទម្រង់ស្ថាប័ន
កាត់បន្ថយបទប្បញ្ញត្តិជាច្រើន
តាមនោះជួយឱ្យសហគ្រាសនៃភាគីទាំងពីរអាចសហប្រតិបត្តិការគ្នាប្រកបដោយភាពបត់បែនជាង
ទាញយកកាន់តែល្អនូវសក្តានុពលពីវិស័យនានាដែលភាគីទាំងពីរនៅ
មានយថាទស្សន៍ជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។
“ខ្ញុំគិតថា យើងត្រូវសម្រួលនីតិវិធី។
បច្ចុប្បន្ននេះ EU កំពុងអនុវត្តន៍ការកាត់
បន្ថយបទប្បញ្ញត្តិជាច្រើនក្នុងទិសដៅនេះ ហើយខ្ញុំក៏សប្បាយចិត្តដោយបានដឹងថា
វៀតណាមក៏កំពុងកាត់បន្ថយបទប្បញ្ញត្តិជាច្រើន និងកែសម្រួលច្បាប់ជាច្រើន ដើម្បី
បម្រើសហគ្រាសឱ្យកាន់តែប្រសើរឡើង”។
សម្រាប់សហគ្រាសវៀតណាម
EVFTA ក៏កំពុងជំរុញកំណែទម្រង់តាមទិសដៅ បៃតង
និងនិរន្តរភាពជាងមុន។ នៅពេលចូលរួម EVFTA សហគ្រាសវៀតណាមត្រូវតែ
បំពេញតាមបទប្បញ្ញត្តិថ្មីជាច្រើនទាក់ទងនឹងផលិតកម្មបៃតង ទំនួលខុសត្រូវសង្គម
តម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ជាពិសេសក្នុងវិស័យនាំចេញប្រពៃណីរបស់ វៀតណាមដូចជាស្បែកជើង
និងផលិតផលឈើ។ នេះគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏
ជាឱកាសដើម្បីសហគ្រាសអាចលើកកំពស់ស្តង់ដារផលិតផល និងសមត្ថភាពផ្ទៃក្នុង
ពីនោះបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារតឹងរឹង កាន់តែច្រើន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម