• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ម៉ៃ វ៉ាន់ ជីញ៖ វិស័យទេសចរណ៍ត្រូវស្ទុះផ្លោះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី ១៣ មករា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ម៉ៃ វ៉ាន់ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ។

ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ ជីញ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ ជីញ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នៅឆ្នាំនេះ គឺទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់ វិស័យទេសចរណ៍ត្រូវទម្លុះទម្លាយថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមចំណែកដល់គោលដៅនៃកំណើនផលិត ផលក្នុងស្រុកសរុបពីរខ្ទង់នៅក្នុងឆ្នាំបន្តបន្ទាប់។

“យើងត្រូវការវិធីសាស្រ្តថ្មីមួយ ដោយផ្លាស់ប្តូរពីផ្នត់គំនិតស្តារឡើងវិញទៅជាកំណើនប្រកួតប្រជែង និងផ្នត់គំនិតអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយយើងត្រូវតែមានដំណោះស្រាយដ៏ទម្លុះទម្លាយថ្មី។ នោះគឺបន្តកែលម្អស្ថាប័ន លុបបំបាត់ឧបសគ្គ និងកៀរគរធនធានដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលបម្រើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ; ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្តូរឌីជីថល និងវិនិយោគលើការកែលម្អគុណភាពធនធានមនុស្ស”។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីមៃ វ៉ាន់ ជីញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាមអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។

Top