នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Phu Quoc ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយនិងការទូតសំខាន់ជាពិសេស។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung និងថ្នាក់ដឹកនាំខេត្ត Kien Giang បានត្រួតពិនិត្យគម្រោង។ រូបថត៖ VOV
នេះមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏ល្អសម្រាប់ខេត្ត Phu Quoc ក្នុងការឈានទៅមុខយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍ប្រកបដោយសក្ដានុពលពេញលេញ រួមចំណែកជំរុញការអភិវឌ្ឍរួមរបស់ខេត្តនិងប្រទេសជាតិ ព្រមទាំងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ Phu Quoc ចាំបាច់ត្រូវប្រើប្រាស់សក្តានុពលនិងគុណសម្បត្តិដែលមានស្រាប់ ឆ្លៀតយកឱកាសទាំងអស់ ដោយមានការគាំទ្រពីមជ្ឈិម កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងការចូលរួមពីសហគមន៍ធុរកិច្ច ដើម្បីប្រែក្លាយកម្លាំងពលំទៅជាកម្លាំងរួមសំដៅនាំ Phu Quoc អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung និងគណៈប្រតិភូបានត្រួតពិនិត្យគម្រោងមួយចំនួនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម