ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) អ្នកប្រវត្តិសាស្ត្រ អ្នកនយោបាយ និងមិត្តភក្តិអន្តរជាតិជាច្រើនបានចែករំលែក និងវាយតម្លៃយ៉ាងស៊ីជម្រៅអំពីតួនាទី និងឥទ្ធិពលរបស់លោកប្រធានហូជីមិញ ចំពោះប្រវត្តិសាស្ត្រវៀត ណាមនិងពិភពលោក។
ពេលវេលាសម្រាករបស់លោកប្រធានហូជីមិញក្នុងដំណើរទៅបំពេញការងារនៅមូលដ្ឋានតស៊ូ Viet Bac ក្នុងអំឡុងសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង (រូបថត៖ TTXVN)
ប្រវត្តិវិទូបារាំង Pierre Journoud បានបញ្ជាក់ថា “លោកប្រធានហូជីមិញមានតួនាទីដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររំដោះជាតិ និងអាណានិគមក្នុងសតវត្សទី២០”។ តាមលោករូបនេះ លោកប្រធានហូជីមិញ មានរបៀបដឹកនាំជាក់ស្តែង ហើយប្រការនេះបានជួយលោកទទួលបានការកោតសរសើរទូទាំងពិភពលោក និងមានមិត្តភក្តិអន្តរជាតិជាច្រើន។ ក៏កោតសរសើរចំពោះលោកប្រធានហូជីមិញផងដែរ ប្រវត្តិវិទូបារាំងលោក Alain Ruscio បាននិយាយថា របៀបដែលប្រធានហូជីមិញមានទំនាក់ទំនងជាមួយប្រជាជនវៀតណាមគឺ "ស្ទើរតែមានតែមួយគត់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ឬយ៉ាងហោចណាស់កម្របំផុត"។
ពីប្រទេសអាហ្សង់ទីន អ្នកសារព័ត៌មាន អ្នកប្រាជ្ញ Gaston Fiorda បានអះអាងថា លោកប្រធានហូជីមិញ គឺជានិមិត្តសញ្ញាដ៏ស្រស់ស្អាតបំផុតនៃស្មារតីស្នេហាជាតិ និងវីរភាពបដិវត្តន៍របស់វៀតណាម។ កេរដំណែលដែលលោកបានបន្សល់ទុកនោះ មានគុណតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ គឺជា គប់ភ្លើងដែលបំភ្លឺផ្លូវ និងបំភ្លឺដោយតម្លៃជាតិ និងសហសម័យ។ យោងតាមលោក Fiorda បច្ចុប្បន្ននេះ កេរដំណែលរបស់លោកប្រធានហូជីមិញ ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អឥតឈប់ឈរជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងវិញ្ញាណរបស់ប្រជាជន នៅតែមានតម្លៃដដែល។
រីឯលោក Pallab Sengupta លេខាមជ្ឈិម ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃបក្សកុម្មុយនិស្តឥណ្ឌា (CPI) ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក បានលើកឡើងពីទស្សនៈរបស់ CPI ដែលថា លោកប្រធានហូជីមិញ គឺជាបុរសដ៏អស្ចារ្យម្នាក់ក្នុងការតស៊ូសាកលដើម្បីរំដោះជាតិ សង្គមនិយម និងប្រឆាំងចក្រពត្តិនិយម។ ការដឹកនាំរបស់លោកនៅក្នុងសង្រ្គាមតស៊ូរបស់វៀតណាមមិនត្រឹមតែបំផុសគំនិត សម្រាប់ប្រជាជន វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកបដិវត្តន៍ និងប្រទេសរង់ការជិះជាន់លើពិភពលោក រួមទាំងឥណ្ឌាផងដែរ។ CPI តែងតែចាត់ទុកលោកជានិមិត្តរូបនៃការតស៊ូ និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះបុព្វហេតុរបស់ប្រជាជន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម