• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកបោះឆ្នោតជាប់ចិត្តនឹងសារ "និយាយតិច - ធ្វើច្រើន - ធ្វើរហូតដល់ទីបំផុត"

ដោយតាមដានមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមតាមរយៈមធ្យោបាយសារព័ត៌មានមហាជន អ្នកបោះឆ្នោត កម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងខេត្តភ្នំ Son La បានសម្តែងការចាប់អារម្មណ៍ពិសេស និងការវាយតម្លៃខ្ពស់ចំពោះសារសំខាន់ៗនៅមហាសន្និបាត ដែលក្នុងនោះសារ "និយាយតិច - ធ្វើច្រើន - ធ្វើរហូតដល់ទីបំផុត" បានធ្វើឲ្យអ្នកបោះឆ្នោតជាប់ចិត្តយ៉ាងខ្លាំង។
អ្នកបោះឆ្នោត កម្មាភិបាល បក្ខជន និងប្រជាជននៃខេត្តភ្នំ Son La មានទំនុកចិត្តនិងការរំពឹងទុកខ្ពស់ចំពោះការអនុវត្តជាក់ស្តែងនូវទិសដៅទម្លុះទម្លាយយុទ្ធសាស្ត្រ។ (រូបថត៖ VOV)

លោក ង្វៀន ទួនអាញ លេខាគណៈកម្មាធិការបក្សឃុំ Chieng Sung ខេត្ត Son La បានឲ្យដឹងថា៖ "ការធ្វើច្រើនមានន័យថា ធ្វើសកម្មភាពយ៉ាងពិតប្រាកដ ត្រៀមខ្លួនធ្វើការងារដ៏លំបាក និងធ្វើរហូតដល់ទីបំផុត។ នោះគឺជាអ្វីដែលធ្វើឲ្យខ្ញុំជាប់ចិត្តបំផុត។ ធ្វើរហូតដល់ទីបំផុតគឺជាការទទួលខុសត្រូវ និងកិត្តិយសរបស់បក្ខជននៅចំពោះមុខប្រជាជន។ សាររបស់លោកអគ្គលេខាបក្ស តូ ឡឹម បានប៉ះចំការកកស្ទះតាំងពីមុនមក។ នោះគឺជាត្រីវិស័យសម្រាប់យើងកែតម្រូវរបៀបធ្វើការរបស់ខ្លួនឱ្យមានវិន័យជាងមុន ជាក់ស្តែងជាងមុន និងមានប្រសិទ្ធភាពជាងមុន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅពេលដែលប្រមុខបក្សយើង មានការដឹកនាំដ៏ម៉ឺងម៉ាត់និងជាក់លាក់បែបនេះ គឺយើងនៅកម្រិតមូលដ្ឋាននឹងមានទីបង្អែកដ៏រឹងមាំសម្រាប់ការផ្លាស់ប្ដូរថ្មី"។

យោងតាមមជ្ឈដ្ឋានអ្នកបោះឆ្នោតនៅខេត្ត Son La ដំណើរការរៀបចំឯកសារយ៉ាងហ្មត់ចត់ ជាពិសេសការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីប្រជាធិបតេយ្យ ការគោរពចំពោះប្រាជ្ញានិងសំឡេងរបស់ប្រជាជនក្នុងការបង្កើតគោលមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំប្រទេសវៀតណាមឈានទៅមុខ រីកសាយភាយទំនុកចិត្តដល់ប្រទេសជិតខាងបងប្អូន

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំប្រទេសវៀតណាមឈានទៅមុខ រីកសាយភាយទំនុកចិត្តដល់ប្រទេសជិតខាងបងប្អូន

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈដ្ឋានអ្នកការទូត អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវនៅក្នុងប្រទេសជិតខាងបងប្អូនទាំងពីរ គឺឡាវ និងកម្ពុជា សុទ្ធតែកំពុងងាកមកយកចិត្តទុកដាក់ដល់ទីក្រុងហាណូយ ជាកន្លែងដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅ។

Top