កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី ដែលបានកើតឡើងក្នុងបរិបទពិភពលោកជាទូទៅនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាពិសេសបានបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងប្រឈមនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី។
នេះជាកិច្ចប្រជុំលើកដំបូងរវាងថ្នាក់ដឹកនាំអាស៊ាន នៅក្នុងឆ្នាំ ២០២១ ហើយបន្ទាប់ពីរយៈពេលជិត ១៨ ខែ បណ្តាកិច្ចប្រជុំអាស៊ានត្រូវជួបពិភាក្សារ តាមប្រព័ន្ធអ៊ីនធើណិត ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ |
នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបានផ្តោតលើការផ្លាស់ប្តូរខ្លឹមសារចំនួន ៣ គឺ កិច្ចសហប្រតិបត្តិការ កសាង សហគមន៍អាស៊ានទំនាក់ទំនងការទូតរបស់អាស៊ាននិងបញ្ហាក្នុងតំបន់និងអន្តរជាតិដែលកំពុងទទួលការយកចិត្តទុកដាក់។
នៅក្រៅកិច្ចប្រជុំនេះ នៅរសៀលថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងហ្សាកាតា លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានចូលជួបសំដែងការគួរសមជាមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាមមីញជីញ (Pham Minh Chinh) និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ (រូបថត៖ ដួងដៀង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA)) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ រូបថត៖ ដួងឌៀង / VNA។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅព្រឹកថ្ងៃទី ២៤ ខែមេ សាឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានចូលគ្រាបបង្គំគាល់ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah ប្រធានអាស៊ាន ឆ្នាំ២០២១។ រូបថត៖ យឿងយ៉ាង / VNA
នាថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ នៅរដ្ឋធានីហ្សាការតា (ឥណ្ឌូណេស៊ី) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានជួប លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Long ។ នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Long ។ រូបថត៖ ដួងដៀង / VNA នារសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា (ឥណ្ឌូនេស៊ី) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin ។ រូបថត៖ ដួងដៀង / VNA នៅរសៀលថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា (ឥណ្ឌូនេស៊ី) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រូបថត៖ ដួងដៀង / VNA |
អាទិភាពកំពូលមួយរបស់អាស៊ាន នៅពេលនេះគឺការរឆ្លើយតបនៃការរីករាលដាលនៃជំងឺកូវីដ ១៩ និងលើកកម្ពស់ការសារៈឡើងវិញគ្រប់វិស័យ។បណ្តាប្រទេសនានាបានយល់ព្រម បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមឆ្លើយតបនឹងជំងឺកូវីដ ១៩ ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២០។ នាពេលអនាគត អាស៊ាននឹងបញ្ចប់និងអនុវត្តផែនការប្រើប្រាស់មូលនិធិអាស៊ានអំពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ ឱ្យបានឆាប់ៗ ដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រជាជន ក៏ដូជាការគាំទ្រដល់ប្រជាជននិងអាជីវកម្ម ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព ស្តារៈផលិតកម្មនិងអាជីវកម្មឡើងវិញ។
បណ្តាប្រទេសអាស៊ានបានសម្តែងការគាំទ្រខ្ពស់ចំពោះគំនិតផ្តួចផ្តើ មដើម្បីពង្រឹងភាពស៊ីចង្វាក់គ្នារបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ (គំនិតផ្តួចផ្តើម ASEAN SHIELD) ដែលលើកឡើងដោយប្រទេសប្រ៊ុយណេជាប្រធានអាស៊ាន ។
ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានឯកភាពបន្តយកចិត្តទុកដាក់និងជំរុញកិច្ចសហប្រតិបត្តិការនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសន្ទនាប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងមានតុល្យភាពជាមួយដៃគូ។
ថ្នាក់ដឹកនាំអាស៊ានបានសម្តែងការគាំទ្រយ៉ាងសកម្មចំពោះសំណើរបស់ដៃគូចិន អូស្រ្តាលី សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។
ចំពោះបញ្ហាអន្តរជាតិនិងក្នុងតំបន់ ថ្នាក់ដឹកនាំភាគច្រើនផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពរបស់មីយ៉ាន់ម៉ា។ តំណាងប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីស្ថានភាពនៅក្នុងប្រទេសនេះ ក្នុងរយៈពេលកន្លងមក។
ថ្នាក់ដឹកនាំអាស៊ានក៏បានអបអរសាទរលោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ដែលត្រូវបានជ្រើសតាំង ដោយរដ្ឋសភានៃប្រទេសវៀតណាម ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្វាគមន៍លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាលើកដំបូង។. |
ថ្នាក់ដឹកនាំអាស៊ានបានឯកភាពថា អាស៊ានគួរតែលើកកម្ពស់តួនាទីរបស់ខ្លួននិងទាញយកអត្ថប្រយោជន៍ពីយន្តការដែលមានស្រាប់ ដើម្បីគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងស្មារតីសាមគ្គីភាពអាស៊ាននិងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ជាពិសេសបញ្ជូនតំណាងអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាស៊ើបអង្កេតស្ថានការណ៍ ទាក់ទងជាមួយភាគីពាក់ព័ន្ធ ស្នើវិធីនិង វិធានការណ៍នា នាដើម្បីជំរុញការសន្ទនានិងការផ្សះផ្សា។
អាស៊ានក៏បានយល់ព្រមបន្តជំរុញកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (AHA ) ។
សម្រាប់បញ្ហាសមុទ្រខាងកើត បណ្ដាប្រទេសបានឯកភាពគាំទ្រជំហររួមរបស់អាស៊ាន រួមមានការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនៃនាវាចរណ៍និងអាកាសចរណ៍ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងជំរុញការចរចារនិងបញ្ចប់ការកដាងក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។
នារសៀលថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២១ នៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ ( Pham Minh Chinh) បានជួបជាមួយ លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ រូបថត៖ យឿងយ៉ាង / VNA នារសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ ( Pham Minh Chinh) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ដែលធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) ។ នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ ( Pham Minh Chinh) អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន។ រូបថត៖ យឿងយ៉ាង / VNA អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានចំនួន ១០ រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូនេស៊ី និងមេដឹកនាំកងទ័ពមីយ៉ាន់ម៉ាគឺឧត្តមសេនីយ៍ Min Aung Hlaing ។ រូបថត៖ យឿងយ៉ាង / VNA លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ ( Pham Minh Chinh) បានចុះហត្ថលេខាលើសៀវភៅទុកជាអនុស្សាវរីយ៍ នៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ VNA |
នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូង ក្នុងតំណែងថ្មី ហើយក្នុងរយៈពេលតែជាង ៣០ ម៉ោង នៅទីក្រុងហ្សាការតា (ចាប់ពីថ្ងៃត្រង់ទី ២៣ រហូតដល់រសៀលថ្ងៃទី ២៤ ខែមេសា) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) មានសកម្មភាពមមាញឹក៖ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន; ពិភាក្សាជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo; ចូលគ្រាបបង្គំគាល់ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Longលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin ជួបជាមួយលោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ |
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យបណ្តាប្រទេសអាស៊ានសម្របសម្រួលយ៉ាងជិតស្និទ្ធ នៅឯវេទិការបស់អង្គការសហប្រជាជាតិជាមួយប្រទេសវៀតណាម ដើម្បីប្រមូលផ្តុំដៃគូនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយសមស្របនឹងប្រទេសមីយ៉ាន់ម៉ា។
ការលើកឡើងនិងសំណើរបស់លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាថ្មីម្តងទៀតបានបង្ហាញពីការចូលរួមចំណែកវិជ្ជមានរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន ក្នុងនោះដែលបន្តលទ្ធផលដែលទទួលបានក្នុងឆ្នាំប្រធានអាស៊ាន ឆ្នាំ២០២០ ក៏ដូចជាគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមទូទៅ ជាពិសេសជំងឺរាតត្បាតកូវីដ ១៩ ។
វៀតណាមក៏បានផ្ញើសារទៅកាន់បណ្តាប្រទេសអាស៊ាននិងសហគមន៍អន្តរជាតិស្តីពីការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ ក៏ដូចជាការចូលរួមវិភាគទានយ៉ាងសកម្មចំពោះបណ្តាបញ្ហារួមក្នុងតំបន់និងអន្តរជាតិ។
កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាអំពីបញ្ហាក្នុងតំបន់សំខាន់ៗ បានបញ្ចប់ដោយស្មារតីសាមគ្គីភាព ការជួយគាំទ្រទៅវិញទៅមក ដើម្បីជំនះការលំបាក បង្ហាញពីអត្ថន័យខ្ពស់នៃ “ យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងមានវិបុលភាព” ដែលប្រធានអាស៊ានឆ្នាំ ២០២១ ប្រទេសប្រ៊ុណេបានជ្រើសរើសជាប្រធានបទឆ្នាំអាស៊ាន ២០២១៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង