• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិក​បន្ត​ពន្យារពេល​ការ​ដាក់​ពន្ធ​បដិកា​រយៈពេល​ជិត ១ ខែ​ទៀត

នាថ្ងៃទី ៧ កក្កដា សេតវិមានបានប្រកាសថា លោកប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយដោយពន្យារពេលការដាក់ពន្ធបដិកាលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក រយៈពេលជិត ១ ខែទៀត។

នៅដើមខែមេសា លោកប្រធានាធិបតី Donald Trump បានប្រកាសពន្ធគយបដិកាលើដៃគូពាណិជ្ជកម្មរាប់សិបរបស់សហរដ្ឋអាមេរិក ហើយកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសនានាក្នុងការចរចា និងឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋ អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក Trump នឹងពន្យារពេលការដាក់ពន្ធបដិការយៈពេលជិត ១ ខែទៀត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា៖ “កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំបានជូនដំណឹងថា លោកប្រធានាធិបតី Trump នឹងមានផែនការពាណិជ្ជកម្មជាក់លាក់សម្រាប់ប្រទេសនីមួយៗ ហើយនោះជាអ្វីដែលរដ្ឋបាលបច្ចុប្បន្នកំពុងផ្តោតសំខាន់អនុវត្តន៍។ លោកប្រធានាធិបតី Trump នៅថ្ងៃនេះ នឹងចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយ ដោយពន្យារពេលការដាក់ពន្ធរហូតដល់ថ្ងៃទី ១ ខែសីហា។ ពន្ធបដិកាថ្មីនឹងត្រូវបានជូនដំណឹងដោយលិខិតផ្ញើរទៅកាន់ថ្នាក់ដឹកនាំបណ្តាប្រទេសក្នុងរយៈពេល១ខែខាងមុខ ឬប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរួចរាល់ ប្រទេសទាំងនេះ នឹងបន្តការចរចាជាមួយសហរដ្ឋអាមេរិក។ បច្ចុប្បន្ន មានការវិវឌ្ឍន៍វិជ្ជមានជាច្រើន តាមទិសដៅត្រឹមត្រូវ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Trump និងក្រុមពាណិជ្ជកម្មរបស់លោក ចង់ទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់ប្រជាជន និងកម្មករអាមេរិក”។

លេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Karoline Leavitt បង្ហាញលិខិតស្តីពីអត្រាពន្ធគយពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Evelyn Hockstein

ទោះបីជាកំណត់គោលដៅសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៩០ ក្នុងរយៈពេល ៩០ ថ្ងៃក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកទើបតែឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបឋមជាមួយប្រទេសចំនួន ៣ គឺចក្រភពអង់គ្លេស ចិន និងវៀតណាមប៉ុណ្ណោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top