• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅកម្ពុជា ជួបជុំគ្នាដើម្បីអំណរបុណ្យ​តេត​ប្រពៃណីឆ្នាំ២០២៦

នាយប់ថ្ងៃទី៨ ខែកុម្ភៈ នៅរាជធានីភ្នំពេញ កម្ពុជា ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីជួបជុំដោយចំណងជើងថា "និទាឃរដូវមាតុភូមិ - ២០២៦"។ តំណាងអាណិកជនវៀតណាមមកពីខេត្តនិងទីក្រុងទាំង ២៥ នៃប្រទេសកម្ពុជា រួមជាមួយសហគ្រាសនិងនិស្សិត បានជួបជុំគ្នានៅទីនេះ។

ទិដ្ឋភាពនៃពិធីនេះ។ រូបថត៖ VOV
 

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ បានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ នៅពេលដែលបន្ទាប់ពីមហាសន្និបាតលើកទី      ១៤  របស់បក្សកុម្មុយនិស្ត វៀតណាម អគ្គលេខាគណៈកម្មាធិការមជ្ឈិម    បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជ្រើសរើសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ នេះ       គឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា "ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី"  រវាងប្រទេសទាំងពីរកំពុងបើកចេញជំពូកថ្មីមួយ។

"ក្នុងរយៈពេលមួយឆ្នាំទៅ "ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង" រវាងវៀតណាម    និងកម្ពុជា ត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តត្រូវបានពូនជ្រុំនិងអភិវឌ្ឍយ៉ាងខ្លាំងក្លា"។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ បានប្រគល់អំណោយចំនួន ២០០ចំណែក របស់លោកអគ្គលេខាបក្ស តូ ឡឹម ដល់គ្រួសារដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាក់នៅកម្ពុជា; និងបានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលមានការរួមចំណែកដល់សហគមន៍ក្នុងឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top