• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ខេត្ត Hung Yen ដល់ឆ្នាំ ២០៣០ ឲ្យក្លាយជាខេត្តឧស្សាហកម្មទំនើប

នារសៀលថ្ងៃទី៧ ខែកក្កដា ក្នុងកម្មវិធីការងារនៅខេត្ត Hung Yen នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួមសន្និសីទប្រកាសផែនការមេ និងជំរុញការវិនិយោគនៅខេត្ត Hung Yen។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung បានប្រគល់សេចក្តីសម្រេចអនុម័តផែនការ ដល់ថ្នាក់ដឹកនាំខេត្ត Hung Yen។ រូបថត៖ Duong Giang-TTXVN

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា Hung Yen មានសក្ដានុពល និងឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍឈានទៅមុខ។ ផែនការមេបានកំណត់គោលដៅថា នៅឆ្នាំ២០៣០ Hung Yen ក្លាយជាខេត្តឧស្សាហកម្មទំនើប ជាមួយនឹងទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងក្រុមឈានមុខគេក្នុងប្រទេស; នៅឆ្នាំ ២០៥០នឹងក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម; ជាកន្លែងគួរឲ្យចង់រស់នៅក្នុងតំបន់ដីសណ្តទន្លេក្រហម។

 ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hung Yen ដាក់ពង្រាយអនុវត្តន៍ផែនការមេយ៉ាងសកម្ម។ ទាក់ទងនឹងវិស័យឧស្សាហកម្ម ផ្តោតលើការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល អគ្គិសនី ថាមពល មេកានិច ការផលិត...; ទាក់ទងនឹងសេវាកម្ម ផ្តោតលើការអភិវឌ្ឍន៍ពាណិជ្ជកម្ម ទេសចរណ៍ ឡូជីស្ទីក ហិរញ្ញវត្ថុ និងធនាគារ ព័ត៌មាននិងទូរគមនាគមន៍...; ទាក់ទងនឹងវិស័យកសិកម្ម អភិវឌ្ឍន៍តាមទិសដៅអេកូឡូស៊ី បច្ចេកវិជ្ជាខ្ពស់ និរន្តរភាព ប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយនឹងការតភ្ជាប់ខ្សែសង្វាក់នានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

Top