អគ្គលេខាបក្ស លោក តូ ឡឹម នឹងបំពេញទស្សនកិច្ចថ្នាក់រដ្ឋ និងចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាបុណ្យជាតិឡាវ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ។ រូបថត៖ Thong Nhat/TTXVN
ក្រសួងការបរទេសវៀតណាមនាថ្ងៃទី២៦ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសឡាវ និងចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហអធិបតីនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម