• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ កម្មាភិបាល និងបក្ខជនម្នាក់ៗ គឺជាអ្នកបំផុសគំនិតមួយ

នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណកម្មការឃោសនា-អប់រំ និងចលនាមហាជនមជ្ឈិម សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំកម្មវិធី "ហូជីមិញ - ដំណើរនៃសេចក្តីប្រាថ្នាឆ្នាំ ២០២៥" ដោយមានប្រធានបទ "វៀតណាមសម្បូររុងរឿង"។
លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកម្មវិធី។ រូបថត៖ Van Hieu/VOV

កម្មវិធីនេះសំដៅលើកតម្កើងដល់គំរូលេចធ្លោទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ និងបង្ហាញពីសារដ៏សំខាន់នៃសេចក្តីប្រាថ្នាកសាងប្រទេសជាតិរីកចម្រើននិងសុភមង្គលនៅក្នុងយុគសម័យថ្មី។

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកម្មវិធីនេះ អគ្គលេខាបក្ស លោក  តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតអព្ភូតហេតុថ្មីៗ និងឆាប់សម្រេចបានសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ។ ដូច្នេះហើយ អគ្គលេខាបក្សបានស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បន្តលើកកម្ពស់ឆន្ទៈដ៏មោះមុត ស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តសិក្សារៀនសូត្រនិងធ្វើតាមកំរូរបស់លោកប្រធានហូជីមិញនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីអនុវត្តប្រកបដោយដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងគោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស។ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងសុពលភាពនូវគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត; ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ ដោយធានាមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។

“កម្មាភិបាលនិងបក្ខជនម្នាក់ៗ ដំបូងបង្អស់គឺថ្នាក់ដឹកនាំ គួរតែធ្វើជាគំរូតាមរយៈសកម្មភាពជាក់ស្តែងនិងលទ្ធផលជាក់ស្តែង ក្លាយជាអ្នកបំផុសគំនិតនិងជំរុញបំណងប្រាថ្នាចូលរួមចំណែកក្នុងសមូហភាព មូលដ្ឋាន ភ្នាក់ងារ និងអង្គភាពនីមួយៗ។ ប្រជាជនវៀតណាមម្នាក់ៗ គួរតែខិតខំឈានឡើងដោយឥតឈប់ឈរ ដើម្បីភាពខ្លួនទីពឹងខ្លួន ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ គំរូឆ្នើមម្នាក់ៗក្នុងការសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ ត្រូវតែរីកសាយភាយគុណតម្លៃដែលបានបង្កើតឡើង ហើយបន្តចូលរួមចំណែកកាន់តែច្រើនដល់ដំណើរការអនុវត្តន៍បំណងប្រាថ្នារបស់លោកប្រធានហូជីមិញ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top