• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេស

នាព្រឹកថ្ងៃទី ១៤ តុលា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅបណ្តាប្រទេសអាណត្តិ ២០២៤ - ២០២៧។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូបានថតរូបជាមួយឯកអគ្គរដ្ឋទូត (រូបថត៖ Lam Khanh/TTXVN)

អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ច​ជូនឯកអគ្គរដ្ឋទូត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា នេះជាកិត្តិយស ហើយទន្ទឹមនឹងនោះ គឺជាការទទួលខុសត្រូវដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូនដល់ឯកអគ្គរដ្ឋទូត។ អគ្គលេខាបក្ស ប្រធារដ្ឋ លោក តូ ឡឹមបានសង្កត់​ធ្ងន់ថា តួនាទីរបស់វៀតណាមបច្ចុប្បន្នត្រូវបានលើកកំពស់លើឆាកអន្តរជាតិ។ វៀតណាមចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងវេទិកាពហុភាគី។ ជាពិសេស វៀតណាមពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការលើគ្រប់វិស័យ មិនត្រឹមតែបណ្តាញកិច្ចការបរទេសរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបណ្តាញបក្ស និងការទូតរវាងប្រជាជន និងប្រជាជនផងដែរ។ មិនត្រឹមតែក្នុងវិស័យការទូតប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិ... ទៀតផង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានស្នើឱ្យឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងលើកនេះ លើកកម្ពស់ស្មារតី "ស្វ័យភាព ជឿជាក់ខ្លួនឯង  ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ" លើកកម្ពស់ស្មារតីនៃទំនាក់ទំនងការទូតយុគសម័យថ្មី។  លើកកំពស់តួនាទី និងមុខតំណែងរបស់វៀតណាមក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្ស បង្កើតមូលដ្ឋានរឹងមាំដើម្បីនាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top