• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យរដ្ឋសភាទាំងពីរជំរុញរាល់កម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្របសម្រួលការស្រាវជ្រាវ និងអនុវត្តគោលនយោបាយដើម្បីសម្រួលដល់ទំនាក់ទំនងទ្វេភាគីកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី។ រូបថត៖ VNA

នារសៀលថ្ងៃទី ២៨ ខែកក្កដា អញ្ជើញថ្លែងក្នុងពិធីទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោកតូ ឡឹម បានបញ្ជាក់ថា វៀតណាមតែងតែគាំទ្រកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព; ហើយបានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់ទំនាក់ទំនងរវាងបក្ស រដ្ឋសភា និងរដ្ឋាភិបាល។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យរដ្ឋសភាទាំងពីរជំរុញរាល់កម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្របសម្រួលការស្រាវជ្រាវ និងអនុវត្តគោលនយោបាយដើម្បីសម្រួលដល់ទំនាក់ទំនងទ្វេភាគីកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជារវាងបក្សទាំងបី និងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវក្នុងស្ថានភាពថ្មី ជាពិសេសការជឿទុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិនិងសន្តិសុខ...។ ទន្ទឹមជាមួយគ្នានោះ លើកកំពស់តួនាទីរបស់បក្សក្នុងការផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី និងត្រីភាគីទាំងមូល ដោយណែនាំយ៉ាងជិតស្និទ្ធដល់រដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធឱ្យសម្រេចបាននូវសមិទ្ធផលជាក់ស្តែង និងលើកកម្ពស់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី ប្រធានសភាទាំងបី រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី រដ្ឋមន្ត្រីក្រសួងនគរបាល/មហាផ្ទៃទាំងបី និងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងបី។

ភាគីទាំងពីរបានឯកភាពសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដោយរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងតួនាទីស្នូលរបស់អាស៊ាន៕

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top