• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម មកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សានឹងផ្លាស់ប្តូរទស្សនៈ កំណត់ភារកិច្ចរបស់ក្រុមប្រឹក្សាដើម្បីអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៨៣០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកអគ្គលេខាបក្ស តូ ឡឹម មកដល់ព្រលានយន្តហោះយោធា Andrews ក្នុងរដ្ឋ ម៉ារីលែន (សហរដ្ឋអាមេរិក)។ (រូបថត៖ VNA)

នាថ្ងៃត្រង់ ថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងស្រុក យន្តហោះដែលដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ព្រលានយន្តហោះយោធា Andrews ក្នុងរដ្ឋ ម៉ារីលែន (សហរដ្ឋអាមេរិក) ដើម្បីចាប់ផ្តើមសកម្មភាពចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សានឹងផ្លាស់ប្តូរទស្សនៈ កំណត់ភារកិច្ចរបស់ក្រុមប្រឹក្សាដើម្បីអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៨៣០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការអញ្ជើញចូលរួមរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានបង្ហាញពីការគាំទ្រ និងការត្រៀមខ្លួនជាស្រេចរបស់វៀតណាមដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាព និងការអភិវឌ្ឍ។ នេះក៏ជាការអនុវត្តជាក់ស្ដែងនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបញ្ហាអន្តរជាតិក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញកិច្ចសន្ទនាពហុភាគីស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅប៉ាណាម៉ា

វៀតណាមជំរុញកិច្ចសន្ទនាពហុភាគីស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅប៉ាណាម៉ា

កាលពីសប្តាហ៍មុន (ថ្ងៃទី១២-១៣ ខែកុម្ភៈ) សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ប្រទេសសមាជិកនៅតំបន់អាមេរិកឡាទីននិងការាបៀននៃសន្ធិសញ្ញាមិនរីក​សាយ​ភាយអាវុធនុយក្លេអ៊ែរ (NPT) បានប្រព្រឹត្តទៅនៅទីក្រុង ប៉ាណាម៉ាស៊ីធី ប្រទេសប៉ាណាម៉ា។

Top