• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហាណូយស្តីពីទិសដៅអភិវឌ្ឍន៍រដ្ឋធានី

នេះជាលើកដំបូងក្នុងអាណត្តិមហាសន្និបាតលើកទី១៣ ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋទាំងបីរូបបានជួបធ្វើការជាមួយទីក្រុងហាណូយ ហើយនេះជាជំនួបធ្វើការដើមដំបូងក្នុងឆ្នាំ២០២៦ រវាងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាមួយទីក្រុងហាណូយ ដែលបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃរដ្ឋធានី។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១០ ខែមករា អគ្គលេខាបក្សលោក តូ ឡឹម បានអញ្ជើញទស្សនានិងដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងហាណូយ ស្តីពីការរៀបចំផែនការមេរបស់រដ្ឋធានី ជាមួយនឹងចក្ខុវិស័យ ១០០ឆ្នាំ។ អញ្ជើញចូលរួម មានវត្តមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

នេះជាលើកដំបូងក្នុងអាណត្តិមហាសន្និបាតលើកទី១៣ ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋទាំងបីរូបបានជួបធ្វើការជាមួយទីក្រុងហាណូយ ហើយនេះជាជំនួបធ្វើការដើមដំបូងក្នុងឆ្នាំ២០២៦ រវាងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាមួយទីក្រុងហាណូយ ដែលបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃរដ្ឋធានី។

លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងគណៈប្រតិភូមជ្ឈិម និងទីក្រុងហាណូយ នៅក្នុងជំនួបធ្វើការ។ (រូបថត៖ Van Hieu/VOV)

នៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានា និងថែរក្សាជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានីឲ្យកាន់តែប្រសើរឡើងនៅពេលខាងមុខ ដោយឆ្ពោះទៅទីក្រុងហាណូយមួយដែលមានសុវត្ថិភាពនិងតម្លាភាព។ លោកអគ្គលេខាបក្សបាននសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលយុគសម័យថ្មី ទាមទារឲ្យមានកំណើនលឿនជាង ប្រកបដោយចីរភាពជាង មានប្រសិទ្ធភាពជាង និងមានគុណភាពខ្ពស់ជាង ក្នុងនោះតួនាទីរបស់ទីក្រុងហាណូយមានអត្ថន័យសំខាន់ពិសេស។ ចក្ខុវិស័យរួមរបស់រដ្ឋធានីត្រូវតែភ្ជាប់ទៅនឹងចក្ខុវិស័យជាតិ។ ដូច្នេះ ទីក្រុងហាណូយមិនអាចអភិវឌ្ឍជាមួយនឹងផ្នត់គំនិតរបស់តំបន់ធំមួយបានទេ ប៉ុន្តែត្រូវតែដាក់ខ្លួនជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ជាតិ ដោយខិតខំដើរតួនាទីនាំមុខគេក្នុងការបង្កើតគំរូអភិវឌ្ឍន៍ថ្មីៗ។

“ដំណាក់កាលនេះទាមទារឱ្យមានកំណើនលឿនជាងមុន ប៉ុន្តែមានចីរភាពជាងមុន មានប្រសិទ្ធភាពជាងមុន និងមានគុណភាពខ្ពស់ជាងមុន ដោយផ្អែកលើការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ និងវិធីសាស្រ្តគ្រប់គ្រង លើកកំពស់សមត្ថភាពអនុវត្តន៍ និងសមត្ថភាពគ្រប់គ្រង ។ ផែនការមេជាមួយនឹងចក្ខុវិស័យរយៈពេល ១០០ ឆ្នាំរបស់រដ្ឋធានីត្រូវតែជាស្នាដៃនៃបញ្ញា ការទទួលខុសត្រូវ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ។ ផែនការមេថ្ងៃនេះនឹងកំណត់ថាក្រោយរយៈពេល ៥០ ឆ្នាំ ឬ១០០ឆ្នាំ តើទីក្រុងហាណូយនឹងទៅក្លាយជារដ្ឋធានីយ៉ាងដូចម្ដ៉េចក្នុងតំបន់និងលើពិភពលោក”។

លោកអគ្គលេខាបក្សបានស្នើឱ្យទីក្រុងប្រកាន់ខ្ជាប់នូវទិសដៅធំៗចំនួន ៧ ដែលផែនការមេរបស់រដ្ឋធានី ត្រូវតែផ្តោតលើមនុស្ស ដោយយកគុណភាពជីវភាពជារង្វាស់ខ្ពស់បំផុត; ការអភិវឌ្ឍទីក្រុងហាណូយត្រូវតែមានភាពស៊ីសង្វាក់គ្នារវាងភាពទំនើប និងប្រពៃណី រវាងការពង្រីក និងការអភិរក្ស; ផែនការមេរបស់រដ្ឋធានីត្រូវតែមានចក្ខុវិស័យរយៈពេលវែង ដូចមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍របស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top