• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៦ ខែកុម្ភៈ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយម​វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋស្វាគមន៍លោកអគ្គលេខាធិការ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញ។ រូបថត៖ VOV

សេចក្តីថ្លែងការណ៍រួមបង្ហាញថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការគណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់ជាមួយថ្នាក់ដឹកនាំកម្ពុជា ដោយផ្តោតលើការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមកផងដែរ។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវជំហរឥតងាករេ ក្នុងការផ្តល់សារៈសំខាន់ពិសេសចំពោះភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងប្រកបដោយនិរន្តរភាពរយៈពេលវែងរវាងវៀតណាម និងកម្ពុជា ហើយប្តេជ្ញាគាំទ្រ និងជួយគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាព។ នៅក្នុងបរិបទនៃការវិវត្តន៍ក្នុងតំបន់ និងសកលលោកដ៏ស្មុគស្មាញ ភាគីទាំងពីរបានចែករំលែកការយល់ដឹងកាន់តែស៊ីជម្រៅថា ទំនាក់ទំនងអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរគឺមិនអាចកាត់ផ្តាច់បាន ហើយការគាំទ្រគ្នាទៅវិញទៅមកសម្រាប់វិបុលភាព សមភាព និងការរួមរស់ដោយសន្តិភាព គឺជាសច្ចភាពដ៏ស្ថិតស្ថេរ។ ភាគីទាំងពីរខិតខំសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកអគ្គលេខាធិការ តូ ឡឹម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងក្រសួង វិស័យ និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ រូបថត៖ VOV

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការបង្កើនតួនាទីស្នូល និងសាមគ្គីភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ យ៉ាងពេញលេញ និងមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវអាស៊ានដ៏រឹងមាំ ច្នៃប្រឌិត ស្វាហាប់ និងផ្តោតលើប្រជាជន។ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃគណៈកម្មការទន្លេមេគង្គ និងយន្តការពាក់ព័ន្ធផ្សេងទៀត ជាមួយប្រទេសនានាតាមដងទន្លេមេគង្គ និងដៃគូអភិវឌ្ឍន៍ ដើម្បីគ្រប់គ្រង ធ្វើអាជីវកម្ម អភិវឌ្ឍន៍ និងអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធនៃអាងទន្លេមេគង្គប្រកបដោយចីរភាព និងមានប្រសិទ្ធភាព។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាចរណ៍នៅសមុទ្រខាងកើត។  ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការបង្កើនទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក អនុវត្តការអត់ធ្មត់ ចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបានសម្តែងបំណងប្រាថ្នា ក្នុងការសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដ៏មានសារៈសំខាន់ មានប្រសិទ្ធភាព និងអនុលោមតាមអន្តរជាតិក្នុងពេលឆាប់ៗនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top