ព័ត៌មាន សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងនូវែលសេឡង់ 13/08/2026 សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច គឺជាកម្លាំងចលករនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ដែម ស៊ីនឌី គីរ៉ូ។ រូបថត៖ VNAតាមការអញ្ជើញរបស់អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ដែម ស៊ីនឌី គីរ៉ូ (Dame Cindy Kiro) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅនូវែលសេឡង់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងនូវែលសេឡង់។សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច គឺជាកម្លាំងចលករនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់។ ភាគីទាំងពីរបានយល់ព្រមស្វែងរកឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ចដែលផ្អែកលើបច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចសមុទ្រ; បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់; ប្តេជ្ញាគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានសេរីភាព បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ព្រមទាំងស្វែងរកការផ្លាស់ប្ដូរថ្មីក្នុងពាណិជ្ជកម្មដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច។ ភាគីទាំងពីរស្វាគមន៍ចំពោះការពង្រីកការជ្រៀតចូលទីផ្សារទ្វេភាគី; លើកទឹកចិត្តដល់ការបង្កើតជើងហោះហើរត្រង់រវាងវៀតណាម និងនូវែលសេឡង់ ដើម្បីជំរុញការតភ្ជាប់ទេសចរណ៍ អាជីវកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា វៀតណាមនិងនូវែលសេឡង់ទទួលស្គាល់សារៈសំខាន់នៃការរក្សាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី តាមរយៈការបង្កើនការយោគយល់គ្នាទៅវិញទៅមក ការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ការសន្ទនាយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល និងលើកកំពស់សមត្ថភាព កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក និងការយល់ដឹងអំពីសន្តិសុខសមុទ្រ។ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាតួនាទីសំខាន់របស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ានក្នុងការរក្សានិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ភាពធន់ បរិយាប័ន្ន និងផ្អែកលើច្បាប់; បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ ដោយមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាមូលដ្ឋាន ព្រមទាំងសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាពទាំងអស់នៅក្នុងសមុទ្រ និងមហាសមុទ្រ។សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម និងនូវែលសេឡង់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀតដែរ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អគ្គទេសាភិបាលនូវែលសេឡង់

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច គឺជាកម្លាំងចលករនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ដែម ស៊ីនឌី គីរ៉ូ។ រូបថត៖ VNAតាមការអញ្ជើញរបស់អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ដែម ស៊ីនឌី គីរ៉ូ (Dame Cindy Kiro) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅនូវែលសេឡង់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងនូវែលសេឡង់។សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច គឺជាកម្លាំងចលករនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់។ ភាគីទាំងពីរបានយល់ព្រមស្វែងរកឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ចដែលផ្អែកលើបច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចសមុទ្រ; បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់; ប្តេជ្ញាគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានសេរីភាព បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ព្រមទាំងស្វែងរកការផ្លាស់ប្ដូរថ្មីក្នុងពាណិជ្ជកម្មដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច។ ភាគីទាំងពីរស្វាគមន៍ចំពោះការពង្រីកការជ្រៀតចូលទីផ្សារទ្វេភាគី; លើកទឹកចិត្តដល់ការបង្កើតជើងហោះហើរត្រង់រវាងវៀតណាម និងនូវែលសេឡង់ ដើម្បីជំរុញការតភ្ជាប់ទេសចរណ៍ អាជីវកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា វៀតណាមនិងនូវែលសេឡង់ទទួលស្គាល់សារៈសំខាន់នៃការរក្សាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី តាមរយៈការបង្កើនការយោគយល់គ្នាទៅវិញទៅមក ការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ការសន្ទនាយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល និងលើកកំពស់សមត្ថភាព កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក និងការយល់ដឹងអំពីសន្តិសុខសមុទ្រ។ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាតួនាទីសំខាន់របស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ានក្នុងការរក្សានិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ភាពធន់ បរិយាប័ន្ន និងផ្អែកលើច្បាប់; បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ ដោយមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាមូលដ្ឋាន ព្រមទាំងសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាពទាំងអស់នៅក្នុងសមុទ្រ និងមហាសមុទ្រ។សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម និងនូវែលសេឡង់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀតដែរ៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមសន្និសីទតុមូលនៃធុរកិច្ចនូវែលសេឡង់-វៀតណាម13/08/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ (ចាប់ពីថ្ងៃទី១២-១៤ ខែសីហា) នាព្រឹកថ្ងៃទី១៣ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួមសន្និសីទតុមូលនៃធុរកិច្ចវៀតណាម-នូវែលសេឡង់។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងនាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបជាមួយអ្នកសារព័ត៌មាន និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ13/08/2026ព័ត៌មានវៀតណាម - នូវែលសេឡង់ យល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម13/08/2026ព័ត៌មាននាំប្រតិបត្តិការឥណទានធនាគារ ត្រឡប់ទៅរកអត្តចរិតពិតវិញ13/08/2026ព័ត៌មានវៀតណាម - នូវែលសេឡង់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ13/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបសវនាការជាមួយអគ្គទេសាភិបាលនិងប្រធានរដ្ឋសភានូវែលសេឡង់13/08/2026ព័ត៌មានអាណិកជនវៀតណាមនៅនូវែលសេឡង់ជឿជាក់ថា វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥13/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត