ព័ត៌មាន សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥ 03/12/2025 ពិធីបិទការប្រកួតអូឡាំពិកវិទ្យាសាស្ត្រយុវជនអន្តរជាតិ (IJSO) ឆ្នាំ២០២៥ នៅទីក្រុងសូជី ប្រទេសរុស្ស៊ី បានបញ្ចប់ដំណើរប្រកួតប្រជែងរបស់បេក្ខជនចំនួន ១៥០ នាក់ មកពី ២៤ប្រទេស និងតំបន់ដែនដី។ ក្រុមសិស្សវៀតណាមចំនួន ៦ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam បានឈ្នះមេដាយប្រាក់ចំនួនបី និងមេដាយសំរិទ្ធចំនួនបី។ អ្នកគ្រូ Mai Thi Tinh គ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យជំនាញហាណូយ -Amsterdam បានឲ្យដឹងថា៖“វិញ្ញាណសារប្រឡងឆ្នាំនេះត្រូវបានប្រទេសចូលរួមវាយតម្លៃថា ជាការប្រឡងដ៏លំបាកបំផុតមិនធ្លាប់មាន ដោយសារតែសំណួរមុខវិជ្ជាតែមួយមានតិចតួច និងតម្រូវការចំណេះដឹងស៊ីជម្រៅលើវិស័យទាំងបីគឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ មុនពេលរៀបចំសម្រាប់ការប្រឡង សិស្សត្រូវបានផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងយ៉ាងហ្មត់ចត់ដោយក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យគរុកោសល្យហាណូយ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និង VinUni”។សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥។ រូបថត៖ VOVការប្រកួតប្រជែងនេះមានការចូលរួមពីប្រទេសឈានមុខគេជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាននៅក្នុងពិភពលោក និងតំបន់ដូចជា រុស្ស៊ី ឥណ្ឌា តៃវ៉ាន់ (ចិន) និងថៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៤ ដែលបង្ហាញថាកម្រិតចំណេះដឹងរបស់សិស្សវៀតណាមអាចកាត់បន្ថយគម្លាតជាមួយប្រទេសមហាអំណាចនាពេលអនាគត៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបិទការប្រកួតអូឡាំពិកវិទ្យាសាស្ត្រយុវជនអន្តរជាតិ (IJSO) ឆ្នាំ២០២៥ នៅទីក្រុងសូជី ប្រទេសរុស្ស៊ី បានបញ្ចប់ដំណើរប្រកួតប្រជែងរបស់បេក្ខជនចំនួន ១៥០ នាក់ មកពី ២៤ប្រទេស និងតំបន់ដែនដី។ ក្រុមសិស្សវៀតណាមចំនួន ៦ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam បានឈ្នះមេដាយប្រាក់ចំនួនបី និងមេដាយសំរិទ្ធចំនួនបី។ អ្នកគ្រូ Mai Thi Tinh គ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យជំនាញហាណូយ -Amsterdam បានឲ្យដឹងថា៖“វិញ្ញាណសារប្រឡងឆ្នាំនេះត្រូវបានប្រទេសចូលរួមវាយតម្លៃថា ជាការប្រឡងដ៏លំបាកបំផុតមិនធ្លាប់មាន ដោយសារតែសំណួរមុខវិជ្ជាតែមួយមានតិចតួច និងតម្រូវការចំណេះដឹងស៊ីជម្រៅលើវិស័យទាំងបីគឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ មុនពេលរៀបចំសម្រាប់ការប្រឡង សិស្សត្រូវបានផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងយ៉ាងហ្មត់ចត់ដោយក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យគរុកោសល្យហាណូយ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និង VinUni”។សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥។ រូបថត៖ VOVការប្រកួតប្រជែងនេះមានការចូលរួមពីប្រទេសឈានមុខគេជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាននៅក្នុងពិភពលោក និងតំបន់ដូចជា រុស្ស៊ី ឥណ្ឌា តៃវ៉ាន់ (ចិន) និងថៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៤ ដែលបង្ហាញថាកម្រិតចំណេះដឹងរបស់សិស្សវៀតណាមអាចកាត់បន្ថយគម្លាតជាមួយប្រទេសមហាអំណាចនាពេលអនាគត៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស02/03/2026ព័ត៌មានអញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។ វៀតណាមមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយក្រិក02/03/2026ព័ត៌មាននាយករដ្ឋមន្ត្រី៖ ពន្លឿនការធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿនដោយសមកាលកម្ម02/03/2026ព័ត៌មានបើកពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦02/03/2026ព័ត៌មានលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ គុណភាពច្បាប់គឺជាកត្តាគន្លឹះ02/03/2026ព័ត៌មានប្រកាសបញ្ជីបេក្ខជនចំនួន ១៩ រូបសម្រាប់ពានរង្វាន់ “គំរូយុវជនវៀតណាមឆ្នើម” ឆ្នាំ ២០២៥02/03/2026ព័ត៌មានជម្លោះនៅមជ្ឈិមបូព៌ា៖ ចិន និងរុស្ស៊ីអំពាវនាវឱ្យមានបទឈប់បាញ់02/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត