មហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺជាប្រធានបទ ទាក់ទាញការយកចិត្តទុកដាក់ របស់ប្រព័ន្ធផ្សព្វ ផ្សាយអន្តរជាតិដូចជា អាពេ, អេហ្វភី, រ៉យទ័រ កាសែតញូវយ៉កថែមស៍ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ… ជាមួយនឹងការវាយតម្លៃប្រកបដោយលក្ខណៈស្ថាបនា និងវិជ្ជមាន។
ទិដ្ឋភាពនៃសម័យបើកមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ
និងការផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីមហាសន្និបាត
សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចាត់ទុកថា
នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលបញ្ជាក់ពីឋានៈ សមិទ្ធផល
និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងបរិបទដែលតំបន់
និងសកលលោកមានការប្រែប្រួលយ៉ាងស្មុគ្រស្មាញ។
នៅក្នុងអត្ថបទដែលចុះផ្សាយនាថ្ងៃទី២២
ខែមករា រ៉យទ័រ បានលើកឡើង
ពីការសម្រេចចិត្តកាត់បន្ថយពេលវេលាប្រជុំរបស់មហាសន្និបាត ដោយបញ្ជាក់ថា
ប្រការនេះឆ្លុះបញ្ចាំងពីការឯកភាពខ្ពស់របស់ប្រតិភូ
លើរាល់ខ្លឹមសារដែលបានលើកឡើងនៅក្នុងមហាសន្និបាត។ ទីភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីល្បាញប៊្លូមបឺក
បានកត់សម្គាល់ថា
កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺដោយសារតែគោលនយោបាយដឹកនាំសមស្របរបស់រដ្ឋាភិបាលវៀតណាម។
គោលដៅនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
គឺដើម្បីប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពសន្ទុះកំណើននេះនៅក្នុងបណ្តាឆ្នាំខាងមុខ
ក៏ដូចជា កំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម។
ទីភ្នាក់ងារសារព័ត៌មានចិនធំៗ
ដូចជា ស៊ីនហួរ, កាសែតប្រជាជនប្រចាំថ្ងៃ និងទូរទស្សន៍ជាតិចិន ...
បានផ្សាយអត្ថបទវាយតម្លៃខ្ពស់លើខ្លឹមសារនៃឯកសាររបស់មហាសន្និបាត
ដោយមានការកំណត់ទំនួលខុសត្រូវក្នុងការអនុវត្តភារកិច្ចសំខាន់ៗ។
សារព័ត៌មាននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា
សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានផ្តោតលើការកោតសរសើរគោលដៅកំណើនសេដ្ឋកិច្ចខ្ពស់
ការប្តេជ្ញាចិត្តចំពោះកំណែទម្រង់រដ្ឋបាល ការលើកកម្ពស់បច្ចេកវិទ្យា
និងការពង្រីកសមាហរណកម្មអន្តរជាតិ ដែលបង្ហាញពីជំនឿជាក់លើយថាទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោមការដឹកនាំរបស់បក្សកុម្មុយ
និស្តវៀតណាម។
ក្នុងពេលជាមួយគ្នានោះ
សារព័ត៌មានអេហ្ស៊ីប និងរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះការដែលបក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ
និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អជីវភាពរបស់ប្រជាជន ដោយកត់
សម្គាល់ពីការប្តេជ្ញាចិត្តក្នុងការរក្សាកំណើនខ្ពស់
អភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើការច្នៃប្រឌិត និងផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថល។
ប្រការនេះ បង្ហាញពីសកម្មភាពដ៏ម៉ឺងម៉ាត់ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់វៀត ណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម