ព័ត៌មាន សារព័ត៌មានកម្ពុជាលើកត្រដែតពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង 11/10/2026 សារព័ត៌មានកម្ពុជាកាលពីម្សិលមិញ និងថ្ងៃនេះ (ថ្ងៃទី១០-១១ ខែតុលា) បានចុះផ្សាយយ៉ាងទូលំទូលាយអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ យឿងយ៉ាង/TTXVN)កាសែតខ្មែរថែមស៍នៅថ្ងៃនេះបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា "នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ជាមួយនឹងកិច្ចព្រមព្រៀងសំខាន់ៗ ស្តីពីពាណិជ្ជកម្មនិងសន្តិសុខ" ក្នុងនោះបានលើកឡើងចំពោះការដែល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សី នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួនប្រាំមួយក្នុងវិស័យសន្តិសុខ ការបង្ការគ្រឿងញៀន ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ; សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលាថា លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានបញ្ចប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាប្រកបដោយផ្លែផ្កា ហើយក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ នៅថ្ងៃដដែលនោះ គឺថ្ងៃទី១០ ខែតុលា គេហរទំព័រ Fresh News បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “កម្ពុជា និងវៀតណាម ឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ” ដែលបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡេ មិញហ៊ុង នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ នារសៀលថ្ងៃទី ៩ខែតុលា៕ តាម vovworld.vn/km-KH Tags:ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) សម្តេច ហ៊ុន ម៉ាណែត គេហរទំព័រ Fresh News

សារព័ត៌មានកម្ពុជាកាលពីម្សិលមិញ និងថ្ងៃនេះ (ថ្ងៃទី១០-១១ ខែតុលា) បានចុះផ្សាយយ៉ាងទូលំទូលាយអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ យឿងយ៉ាង/TTXVN)កាសែតខ្មែរថែមស៍នៅថ្ងៃនេះបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា "នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ជាមួយនឹងកិច្ចព្រមព្រៀងសំខាន់ៗ ស្តីពីពាណិជ្ជកម្មនិងសន្តិសុខ" ក្នុងនោះបានលើកឡើងចំពោះការដែល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សី នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួនប្រាំមួយក្នុងវិស័យសន្តិសុខ ការបង្ការគ្រឿងញៀន ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ; សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលាថា លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានបញ្ចប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាប្រកបដោយផ្លែផ្កា ហើយក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ នៅថ្ងៃដដែលនោះ គឺថ្ងៃទី១០ ខែតុលា គេហរទំព័រ Fresh News បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “កម្ពុជា និងវៀតណាម ឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ” ដែលបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡេ មិញហ៊ុង នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ នារសៀលថ្ងៃទី ៩ខែតុលា៕
អត្ថបទផ្សេងទៀត លោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន11/10/2026ព័ត៌មាននៅរសៀលថ្ងៃទី១១ ខែតុលា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង សភាតំណាងប្រជាជនចិនទូទាំងប្រទេស។ នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា10/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា10/10/2026ព័ត៌មានកងកម្លាំងប្រដាប់អាវុធ និងប្រជាជនទីក្រុងហាណូយ ប្តេជ្ញាចិត្តក្នុងការសម្រេចចក្ខុវិស័យ ១០០ ឆ្នាំរបស់រដ្ឋធានី10/10/2026ព័ត៌មានទស្សនវិស័យសហប្រតិបត្តិការរវាងវៀតណាម និងស្លូវេនីក្នុងវិស័យអាទិភាព10/10/2026ព័ត៌មានវៀតណាមនិងកម្ពុជា ឯកភាពគ្នាខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិក10/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី10/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត