• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈប់បាញ់​រយៈពេលពីរសប្តាហ៍ ដើម្បីធ្វើការចរចា

ដោយសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីរសៀលថ្ងៃទី ៧ ខែមេសា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ បន្ទាប់ប្រទេស​ប៉ាគីស្ថានបានអំពាវនាវឲ្យ​ពន្យាពេលសម្រាប់កិច្ចខិតខំប្រឹងប្រែងការទូត។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS/Nathan Howard)

 

 


សារនេះ ត្រូវ​បានបង្ហោះលើបណ្តាញសង្គម Truth Social របស់​លោកប្រធានាធិបតី ដូណាល ត្រាំ ត្រឹមតែពីរម៉ោងមុនថ្ងៃផុតកំណត់សម្រាប់អ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៧ ខែមេសា។ ក្នុងនោះ ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតប់តាម​សំណើររបស់ប៉ាគីស្ថាន ដោយផ្អែកលើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif និងសេនាប្រមុខ Asim Munir ក្រោម​លក្ខខណ្ឌថាអ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ទាំងស្រុង ភ្លាមមួយ​រំពិច ប្រកប​ដោយសុវត្ថិភាព។

លោក​ប្រធានាធិបតី ដូណាល ត្រាំ បានពណ៌នានេះជា "បទឈប់បាញ់ទ្វេភាគី" ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនក៏ខិត​ជិតដល់កិច្ចព្រមព្រៀងច្បាស់លាស់មួយ ស្តីពីសន្តិភាពយូរអង្វែងជាមួយអ៊ីរ៉ង់ ក៏ដូចជាសន្តិភាពនៅមជ្ឈិមបូព៌ាផងដែរ។

ទីក្រុងតេអេរ៉ង់បានឲ្យ​ដឹងថា ការចរចាលើកិច្ចព្រមព្រៀងរយៈពេលវែងនឹងត្រូវបាន​ធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ក្នុងអំឡុងពេលនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះ អ៊ីរ៉ង់បានសន្យាថានឹងធានាសុវត្ថិភាពសម្រាប់ការធ្វើ​ដំណើរ​ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរបស់​ប្រទេសនេះ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

នាថ្ងៃទី៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)។

Top