ព័ត៌មាន សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រមទទួលយកកិច្ចព្រមព្រៀង 07/05/2026 នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ ក្នុងបរិបទដែលប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ។ (រូបថត៖ AP/Alex Brandon)នៅលើបណ្តាញសង្គម Truth Social នៅព្រឹកថ្ងៃទី ៦ ខែឧសភា លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រតិបត្តិការយោធា ដែលមានរហស្សនាមថា "Rage" អាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់បំពេញតាមការសន្យាដែលសម្រេចបានជាមួយអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធកិច្ចព្រមព្រៀងនេះ ការវាយប្រហារយោធានឹងបន្ត ដោយទ្រង់ទ្រាយកាន់តែខ្លាំងឡើង។សេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវ "គម្រោងសេរីភាព" សំដៅនាំយកកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ខណៈពេលដែលកំពុងរង់ចាំការឆ្លើយតបចុងក្រោយពីទីក្រុងតេអេរ៉ង់ លើសំណើរបស់អាមេរិកក្នុងការ បញ្ឈប់ជម្លោះ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ៕ តាម vovworld.vn/km-KH

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ ក្នុងបរិបទដែលប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ។ (រូបថត៖ AP/Alex Brandon)នៅលើបណ្តាញសង្គម Truth Social នៅព្រឹកថ្ងៃទី ៦ ខែឧសភា លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រតិបត្តិការយោធា ដែលមានរហស្សនាមថា "Rage" អាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់បំពេញតាមការសន្យាដែលសម្រេចបានជាមួយអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធកិច្ចព្រមព្រៀងនេះ ការវាយប្រហារយោធានឹងបន្ត ដោយទ្រង់ទ្រាយកាន់តែខ្លាំងឡើង។សេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវ "គម្រោងសេរីភាព" សំដៅនាំយកកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ខណៈពេលដែលកំពុងរង់ចាំការឆ្លើយតបចុងក្រោយពីទីក្រុងតេអេរ៉ង់ លើសំណើរបស់អាមេរិកក្នុងការ បញ្ឈប់ជម្លោះ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ៕
អត្ថបទផ្សេងទៀត វៀតណាមនឹងបន្តរួមចំណែកដល់ការពង្រឹងនិងការអភិវឌ្ឍអាស៊ាន07/05/2026ព័ត៌មាននេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មី និងក៏ជាកិច្ចប្រជុំពហុភាគីលើកដំបូងដែលលោកនាយករដ្ឋមន្ត្រីបានចូលរួមដោយផ្ទាល់ផងដែរ។ វៀតណាម និងទួរគីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ07/05/2026ព័ត៌មានVietnam Medipharm ២០២៦ ទាក់ទាញសហគ្រាសវៀតណាម និងអន្តរជាតិយ៉ាងច្រើនកុះករ07/05/2026ព័ត៌មានអនុវត្តន៍យ៉ាងដាច់ខាតរាល់វិធានការទប់ស្កាត់ការរំលោភបំពានលើកម្មសិទ្ធិបញ្ញា07/05/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ទៅដល់ហ្វីលីពីន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨07/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម វាយជួងបើកផ្សារហ៊ុនជាតិឥណ្ឌា07/05/2026ព័ត៌មានវៀតណាមផ្តល់អាទិភាពខ្ពស់ជានិច្ចដល់ទំនាក់ទំនងជាមួយឥណ្ឌា07/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត