សេតវិមានបានបញ្ជាក់នៅថ្ងៃទី ៣១ ខែមករា ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធនាំចូល ២៥% លើប្រទេសកាណាដានិងម៉ិក ស៊ិកនិងពន្ធ ១០% លើប្រទេសចិនចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា ផែនការដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន កំពុងដំណើរការទៅមុខ ដូចដែលបានលោកប្រធានាធិបតី Donald Trump ប្រកាសពីមុននេះ។
លោក Trump បានគំរាមយកពន្ធដើម្បីជំរុញឱ្យប្រទេសនានាសហការគ្នាក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាការដឹកជញ្ជូនសារធាតុញៀន fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក Trump ក៏បានសន្យាថា នឹងប្រើប្រាស់ពន្ធគយដើម្បីបង្កើនផលិតកម្មក្នុងស្រុកនិងបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលសហព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ពន្ធនាំចូលលើប្រទេសទាំងនេះអាចបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក និងរំខានដល់ឧស្សាហកម្មមួយចំនួន រួមទាំងថាមពល យានយន្ត ឈើ និងកសិកម្ម។
ទាំងប្រទេសកាណាដានិងម៉ិកស៊ិកបានប្រកាសថា ពួកគេត្រៀមខ្លួនដើម្បីដាក់ពន្ធសងសឹកប្រសិនបើចាំបាច់ ដែលអាចបង្កឱ្យមានជម្លោះពាណិជ្ជកម្មកាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចនិយាយថាអាចប៉ះពាល់ដល់កំណើន និងធ្វើឱ្យអតិផរណាកើនឡើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo