• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន

នារសៀលថ្ងៃទី ២៩ ខែមករា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញទទួលជួបលោក អាន់តូនីញ៉ូ កូស្តា (António Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
  អគ្គលេខាបក្សលោក តូ ឡឹម និងប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា (រូបថត៖ ថុង ញ៉ាត់/VNA)  
  អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា (រូបថត៖ ថុង ញ៉ាត់/VNA)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា (រូបថត៖ ឡៃ ហ័រ/VOV)  

ក្នុងជំនួបនេះ  អគ្គលេខាបក្ស លោកតូ ឡឹមបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបមកកាន់វៀតណាម ភ្លាមៗបន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺមានសារៈសំខាន់ជាពិសេស ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងស៊ីជម្រៅ និងចក្ខុវិស័យយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមនិងសហភាពអឺរ៉ុបត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងនយោបាយ-ការទូត សេដ្ឋកិច្ច សន្តិសុខ-ការពារជាតិ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី កិច្ចសហប្រតិបត្តិការដែនសមុទ្រ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យសហភាពអឺរ៉ុបជួយឧបត្ថម្ភវៀតណាម លើការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព  ដោយឈានដល់ការដកកាតលឿងប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ដែលត្រូវបានជ្រើសតាំងសារជាថ្មីកាន់តំណែងជាអ្នកដឹកនាំខ្ពស់បំផុត ដោយបន្តដឹកនាំកិច្ចខិតខំប្រឹងប្រែងកែទម្រង់របស់វៀតណាមក្នុងយុគសម័យថ្មី។ ជាមួយគ្នានោះ សហភាពអឺរ៉ុបចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការលើកកម្ពស់

ពាណិជ្ជកម្មសេរី ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សន្តិសុខ និងការពារជាតិ សេរីភាពនៃការធ្វើនាវាចរណ៍ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងសហការយ៉ាងជិតស្និទ្ធក្នុងការកសាង និងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុបនិងវៀតណាម។

មុននោះនារសៀលថ្ងៃទី ២៩ មករា អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញបានស្នើឱ្យសហភាពអឺរ៉ុប បញ្ជូនក្រុមត្រួតពិនិត្យមួយមកកាន់វៀត ណាមក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការវាយតម្លៃជាក់ស្តែង ដោយគិតគូរពីកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) ដើម្បីដក "កាតលឿង" IUU ចំពោះជលផលរបស់ទវៀតណាមឱ្យបានឆាប់រហ័ស។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសហភាពអឺរ៉ុប បន្តគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍មុខរបរនេសាទ ឆ្ពោះទៅរកទិសដៅទំនើប និងប្រកបដោយចីរភាព។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA)៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ហាណូយជា ទីក្រុងសិក្សាសកល របស់អង្គការយូណេស្កូ

ហាណូយជា “ទីក្រុងសិក្សាសកល” របស់អង្គការយូណេស្កូ

នាយប់ថ្ងៃទី ២៩ ខែមករា នៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីទទួលកិត្តិនាម ទីក្រុងហាណូយជាសមាជិកនៃបណ្តាញ "ទីក្រុងសិក្សាសកល" នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

Top