• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំវិសាមញ្ញលើកទី១៖ លើកកំពស់គុណភាពនៃសេចក្តីសម្រេចនីតិបញ្ញត្តិនីមួយៗ

នារសៀលថ្ងៃទី២ ខែសីហា នៅអគាររដ្ឋសភា (នៃទីក្រុងហាណូយ) ប្រធានរដ្ឋសភា លោកជិន ថាញ់ មិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា ជាមួយប្រធានក្រុមបក្ស ប្រធាន និងអនុប្រធានគណៈប្រតិភូទទួលបន្ទុកគណៈប្រតិភូរដ្ឋសភានៃខេត្ត និងក្រុង ដើម្បីឯកភាពលើខ្លឹមសារសំខាន់ៗមួយចំនួន មុនសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី ១៦។

ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាណែនាំនៅក្នុងសន្និសីទ (រូបថត៖ VNA)

លោកប្រធានរដ្ឋសភាបានថ្លែងថា សន្និសីទលើកទី៣ថ្មីៗនេះ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ បានសម្រេចលើគោលនយោបាយសំខាន់ៗជាច្រើន ដែលមានអត្ថន័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើថា សេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិម ត្រូវតែបង្កើតការផ្លាស់ប្តូរដ៏សំខាន់។ ដូច្នេះ រដ្ឋសភាត្រូវកែលម្អគុណភាពនៃសេចក្តីសម្រេចនីតិបញ្ញត្តិនីមួយៗ ដើម្បីឱ្យច្បាប់ និងសេចក្តីសម្រេចនីមួយៗ បន្ទាប់ពីត្រូវបានប្រកាសឱ្យប្រើប្រាស់រួច ពិតជាលុបបំបាត់ឧបសគ្គ បើកទូលាយធនធាន និងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ។

នៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានឹងពិចារណាលើខ្លឹមសារចំនួន ៣៣ ក្នុងនោះ អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ១៥ និងសេចក្តីសម្រេចបទដ្ឋានចំនួន ៤; ផ្តល់យោបល់លើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួន ៧; ពិចារណានិងសម្រេចលើការងារកម្មាភិបាលចំណុះសមត្ថកិច្ចរបស់ខ្លួន; និងសម្រេចលើបញ្ហាសំខាន់ៗចំនួន ៦ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការវិនិយោគ។

លោកប្រធានរដ្ឋសភា ជិន ថាញ់ មិន បានលើកច្បាស់ថា សម័យប្រជុំវិសាមញ្ញលើកទីមួយមានបន្ទុកការងារច្រើន ជាមួយនឹងខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់ការធ្វើឱ្យក្របខ័ណ្ឌស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរចនាសម្ព័ន្ធអង្គការកាន់តែប្រសើរឡើង។ គោលនយោបាយសំខាន់ៗភាគច្រើនបានទទួលមតិយោបល់រួមចំណែក របស់គណៈកម្មាធិការមជ្ឈិម និងការិយាល័យនយោបាយរួចហើយ។ ភារកិច្ចរបស់រដ្ឋសភាគឺធ្វើឱ្យគោលនយោបាយទាំងនេះមានលក្ខណៈពេញលេញ រហ័ស និងត្រឹមត្រូវទៅជាច្បាប់ដែលមានគុណភាពខ្ពស់បំផុត៕

តាម​ vovworld.vn/km-KH/

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

នារសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសជាតិលើកទី ២២ ដោយមានប្រធានបទ "លើកកម្ពស់ការងារកិច្ចការបរទេសមូលដ្ឋាន កៀរគរធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើដល់ការអភិវឌ្ឍ"។

Top