ព័ត៌មាន សមុទ្រត្រូវតែបានកំណត់ជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ 08/06/2026 លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ និងចក្ខុវិស័យអភិវឌ្ឍន៍សមុទ្រក្នុងសម័យកាលថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA)នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយ យុទ្ធសាស្ត្រមជ្ឈិម និងស្ថាប័នពាក់ព័ន្ធលើគម្រោងបូកសរុបសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ និងចក្ខុវិស័យអភិវឌ្ឍន៍សមុទ្រក្នុងសម័យកាលថ្មី។ សមុទ្រមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើអាជីវកម្មធនធាន ឬអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចមួយចំនួនប៉ុណ្ណោះទេ ថែមទាំងត្រូវបានកំណត់ថា ជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ ជាកន្លែងដែលប្រមូលផ្ដុំផលប្រយោជន៍សម្រាប់ការអភិវឌ្ឍ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។ ផែនការមេ យុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍សមុទ្រទាំងអស់ ត្រូវតែបម្រើតម្រូវការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការជាតិ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព បង្កើនសមត្ថភាពស្វ័យការពារ និងការពារផលប្រយោជន៍ជាតិនៅលើដែនសមុទ្រ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ត្រូវកសាងគំរូគ្រប់គ្រងសមុទ្រជាតិទំនើប។ នៅក្នុងសេចក្តីសម្រេចចិត្តថ្មី ត្រូវតែរួមបញ្ចូលគោលជំហរ ទិសដៅសម្រាប់ការស្រាវជ្រាវ ហើយស្នើគំរូគ្រប់គ្រងសមុទ្រទំនើប ឯកភាព និងភ្ជាប់គ្នាទៅវិញទៅមកដោយផ្អែកលើទិន្នន័យនិងផែនការមេលំហសមុទ្រជាតិ៕ តាម vovworld.vn/km-KH Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ផ្លាស់ប្ដូរថ្មី ចក្ខុវិស័យអភិវឌ្ឍន៍

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ និងចក្ខុវិស័យអភិវឌ្ឍន៍សមុទ្រក្នុងសម័យកាលថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA)នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយ យុទ្ធសាស្ត្រមជ្ឈិម និងស្ថាប័នពាក់ព័ន្ធលើគម្រោងបូកសរុបសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ និងចក្ខុវិស័យអភិវឌ្ឍន៍សមុទ្រក្នុងសម័យកាលថ្មី។ សមុទ្រមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើអាជីវកម្មធនធាន ឬអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចមួយចំនួនប៉ុណ្ណោះទេ ថែមទាំងត្រូវបានកំណត់ថា ជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ ជាកន្លែងដែលប្រមូលផ្ដុំផលប្រយោជន៍សម្រាប់ការអភិវឌ្ឍ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។ ផែនការមេ យុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍សមុទ្រទាំងអស់ ត្រូវតែបម្រើតម្រូវការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការជាតិ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព បង្កើនសមត្ថភាពស្វ័យការពារ និងការពារផលប្រយោជន៍ជាតិនៅលើដែនសមុទ្រ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ត្រូវកសាងគំរូគ្រប់គ្រងសមុទ្រជាតិទំនើប។ នៅក្នុងសេចក្តីសម្រេចចិត្តថ្មី ត្រូវតែរួមបញ្ចូលគោលជំហរ ទិសដៅសម្រាប់ការស្រាវជ្រាវ ហើយស្នើគំរូគ្រប់គ្រងសមុទ្រទំនើប ឯកភាព និងភ្ជាប់គ្នាទៅវិញទៅមកដោយផ្អែកលើទិន្នន័យនិងផែនការមេលំហសមុទ្រជាតិ៕
អត្ថបទផ្សេងទៀត បណ្តាទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព08/06/2026ព័ត៌មានសន្និសីទថ្នាក់ដឹកនាំបណ្តាទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទនេះ។ ជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម-កម្ពុជា08/06/2026ព័ត៌មានពូនជ្រុំទំនាក់ទំនងវៀតណាម-ឡាវឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព08/06/2026ព័ត៌មានពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា08/06/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន07/06/2026ព័ត៌មានវេទិកាអនាគតអាស៊ាន ២០២៦៖ វៀតណាមដើរតួនាទីមានលក្ខណៈស្ថាបនា07/06/2026ព័ត៌មានប្រតិភូ ៦០០នាក់ ចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមលើកទី ៩07/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត