• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទការទូតលើកទី ៣៣ បានប្រារព្ធជាផ្លូវការ

ពិធីបើកសន្និសីទការទូតលើកទី ៣៣ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី ១ ខែសីហានៅទីក្រុងហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងមតិដឹកនាំសន្និសីទ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង។ រូបថត៖ VNA

សន្និសីទបានប្រព្រឹត្តទៅនៅក្នុងបរិបទដែលប្រទេសជាតិកំពុងចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ហើយទន្ទឹមជាមួយគ្នានោះ កិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានកំណត់ជាលើកដំបូងថា ជាភារកិច្ចសំខាន់ៗ និងទៀងទាត់។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានបញ្ជាក់ថា៖

“យើងខ្ញុំសង្ឃឹមថា តាមរយៈសន្និសីទការទូតនេះ ការទូតនឹងពង្រីកតួនាទីត្រួសត្រាយផ្លូវប្រកបដោយប្រសិទ្ធភាព និងអនុវត្តយ៉ាងល្អរាល់ភារកិច្ចសំខាន់ៗ និងទៀងទាត់ ដើម្បីបំពេញភារកិច្ចថ្មីៗដែលបក្ស និងរដ្ឋបានកំណត់ក្នុងយុគសម័យថ្មី។ ដំបូងបង្អស់និងសំខាន់បំផុត ក្នុងដំណាក់កាលអាណត្តិមហាសន្និបាតបក្សលើកទី១៤ ត្រូវបង្កើតគ្រឹះសម្រាប់ប្រទេសជាតិ សម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ឆ្នាំ២០៣០ និង២០៤៥”។

សន្និសីទការទូតលើកទី៣៣ បានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា នៅទីក្រុងហាណូយ។ ក្រសួងការពារប្រទេស ក្រសួងនគរបាល និងក្រសួងការបរទេស នឹងពិភាក្សាអំពីការបង្កើតយន្តការសម្របសម្រួលដើម្បីរួមបញ្ចូលការពារជាតិ សន្តិសុខ និងការបរទេសទៅក្នុងការប្រកួតប្រជែងជាតិ និងកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

តាម​ vovworld.vn/km-KH/

រថភ្លើងទេសចរណ៍ដែលភ្ជាប់ទីក្រុងហ៊្វេជាមួយទីក្រុងផុងញ៉ា នឹងដំណើរការចាប់ពីខែកញ្ញាខាងមុខ

រថភ្លើងទេសចរណ៍ដែលភ្ជាប់ទីក្រុងហ៊្វេជាមួយទីក្រុងផុងញ៉ា នឹងដំណើរការចាប់ពីខែកញ្ញាខាងមុខ

ខ្សែរថភ្លើងទេសចរណ៍ "ទីក្រុងបុរាណហ៊្វេ - ផុងញ៉ា៖ ដំណើរនៃអច្ឆរិយៈ - តំបន់បេតិកភណ្ឌពិភពលោក" នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៦។

Top