• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម EuroCham ត្រីមាសទី៤/២០២៥៖ ទំនុកចិត្តឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៧ ឆ្នាំមក

ជាមួយនឹង ៨០ ពិន្ទុ សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) សម្រាប់ត្រីមាសទី ៤/២០២៥ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀត ណាម (EuroCham) បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។
ចំនួន ៦៥% នៃអាជីវកម្មអឺរ៉ុបវាយតម្លៃស្ថានភាពអាជីវកម្មនៅក្នុងប្រទេសវៀតណាមជាវិជ្ជមាន; អត្រានេះបានកើនឡើងដល់ ៦៩% នៅក្នុងត្រីមាសទី ១/២០២៦

លទ្ធផលនេះបង្ហាញពីការងើបឡើងវិញយ៉ាងច្បាស់លាស់ និងប្រកបដោយ ចីរភាពនៃទំនុកចិត្តអាជីវកម្ម ទោះបីជាបរិយាកាសសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើនក៏ដោយ។

សន្ទស្សន៍ទំនុកចិត្តអាជីវកម្មសម្រាប់ត្រីមាសទី៤/២០២៥ បានកើនឡើងពី ១៣,៥ ពិន្ទុ ឡើងដល់ ៨០,០ ដោយបិទបញ្ចប់រយៈពេល ៧ ឆ្នាំ ដែល រងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិខាងក្រៅ ពោលគឺចាប់ពីជំងឺរាតត្បាត កូវីដ ១៩ (២០១៩) រហូតដល់ភាពតានតឹងពាណិជ្ជកម្មសកល។ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ចំនួន ៦៥% នៃអាជីវកម្មអឺរ៉ុបបានផ្តល់ការវាយតម្លៃវិជ្ជមាន ដែលបង្ហាញពីការអនុវត្តខ្ពស់ជាងការរំពឹងទុកដំបូង។ លោក Bruno Jaspaert ប្រធាន EuroCham បានអត្ថាធិប្បាយថា វៀត ណាមកំពុងចូលដល់ដំណាក់កាលផ្លាស់ប្តូររចនាសម្ព័ន្ធ ដោយអះអាងបន្តិចម្តងៗ នូវតួនាទីរបស់ខ្លួនជាម៉ាស៊ីនកំណើនដ៏សំខាន់នៅលើមាគ៌ា ក្លាយជាសេដ្ឋកិច្ចកំពូលទាំងបីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ក្រៅពីសុទិដ្ឋិនិយមរយៈពេលខ្លី ការស្ទង់មតិ BCI សម្រាប់ត្រីមាសទី ៤/២០២៥ បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងជាពិសេសក្នុងចំណោម សហ គមន៍អាជីវកម្មអឺរ៉ុបលើការរំពឹងទុករយៈពេលមធ្យម របស់ប្រទេសវៀត ណាម។ លោក Jaspaert ជឿជាក់ថា ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំខាងមុខ ប្រសិនបើវៀតណាមទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសដែលបើក ចំហរ ពិតជានឹងក្លាយជា «គោលដៅដ៏ល្អ» ដោយកំពុងឈានចូលដល់ «យុគសម័យមាស» នៃកំណើន និងការផ្លាស់ប្តូរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាមអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។

Top