ព័ត៌មាន សកម្មភាពជូនពរបុណ្យតេតនិងជូនអំណោយដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ 03/02/2026 ក្នុងអំឡុងពេលពីថ្ងៃទី ១ និងទី ២ ខែកុម្ភៈ ឧត្តមនាវីឯក ដូ វ៉ាន អៀន អនុប្រ ធានស្នងការនយោបាយកងទ័ពជើងទឹក បានដឹកនាំគណៈប្រតិភូនៃកងទ័ពជើងទឹក ទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរបុណ្យតេតឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ២។ ឧត្តមនាវីឯក ដូ វ៉ាន់ យ៉េន អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃកងពលតូចលេខ៦៨១ តំបន់ទី២ នៃកងទ័ពជើងទឹកវៀតណាម (រូបថត៖ baohaiquanvietnam.vn)មកដល់កន្លែងនិមួយៗ ឧត្តមនាវីឯក ដូ វ៉ាន់ អៀន បានស្នើឱ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ថែទាំ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចនៅលើសមុទ្រ និងនៅលើផ្ទះរន្ទារ DK1 នៅឯនាយសមុទ្រក្នុងអំឡុងពេលបុណ្យតេត។ លោកក៏បានជំរុញឱ្យអង្គភាពនានាត្រៀមខ្លួនជាស្រេចសម្រាប់ពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ ២០២៦ និងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក្នុងនោះមានការងារត្រៀមរៀបចំសម្រាប់បោះឆ្នោតមុនកាលកំណត់ ជ្រើសរើសសមាជិក សភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។គណៈប្រតិភូប៉ូលីសសមុទ្រវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យ ស្នងការនយោបាយនៃប៉ូលីសមុទ្រវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងឱកាសបុណ្យតេតប្រពៃណី (រូបថត៖ លូ សឺន/VOV-TPHCM)នៅថ្ងៃដដែលនោះ គណៈប្រតិភូមួយក្រុមមកពីប៉ូលិសសមុទ្រវៀតណាម ដឹក នាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យស្នងការនយោបាយនៃប៉ូលីសសមុទ្រវៀតណាម បានទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់តំបន់ពិសេសកុនដាវ។ គណៈប្រតិភូបានអុជធូបដើម្បីរំលឹកដល់វីរជនយុទ្ធជន ពលី នៅទីបញ្ចុះសពហាំងយឿង និងត្រួតពិនិត្យការត្រៀមអំណរបុណ្យតេត នៅកងអនុសេនាធំលេខ ៣៣ (បញ្ជាការដ្ឋានតំបន់សមុទ្រលេខ ៣)។មុននេះ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ គណៈប្រតិភូបានត្រួតពិនិត្យ សួរសុខទុក្ខ លើកទឹកចិត្ត ជូនពរបុណ្យតេត និងប្រគល់អំណោយដល់អង្គភាពដែលអនុវត្តភារកិច្ចល្បាត ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅក្នុងដែនទឹកដែលមានព្រំប្រទល់រវាងវៀតណាមជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងអំឡុងពេលពីថ្ងៃទី ១ និងទី ២ ខែកុម្ភៈ ឧត្តមនាវីឯក ដូ វ៉ាន អៀន អនុប្រ ធានស្នងការនយោបាយកងទ័ពជើងទឹក បានដឹកនាំគណៈប្រតិភូនៃកងទ័ពជើងទឹក ទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរបុណ្យតេតឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ២។ ឧត្តមនាវីឯក ដូ វ៉ាន់ យ៉េន អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃកងពលតូចលេខ៦៨១ តំបន់ទី២ នៃកងទ័ពជើងទឹកវៀតណាម (រូបថត៖ baohaiquanvietnam.vn)មកដល់កន្លែងនិមួយៗ ឧត្តមនាវីឯក ដូ វ៉ាន់ អៀន បានស្នើឱ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ថែទាំ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចនៅលើសមុទ្រ និងនៅលើផ្ទះរន្ទារ DK1 នៅឯនាយសមុទ្រក្នុងអំឡុងពេលបុណ្យតេត។ លោកក៏បានជំរុញឱ្យអង្គភាពនានាត្រៀមខ្លួនជាស្រេចសម្រាប់ពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ ២០២៦ និងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក្នុងនោះមានការងារត្រៀមរៀបចំសម្រាប់បោះឆ្នោតមុនកាលកំណត់ ជ្រើសរើសសមាជិក សភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។គណៈប្រតិភូប៉ូលីសសមុទ្រវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យ ស្នងការនយោបាយនៃប៉ូលីសមុទ្រវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងឱកាសបុណ្យតេតប្រពៃណី (រូបថត៖ លូ សឺន/VOV-TPHCM)នៅថ្ងៃដដែលនោះ គណៈប្រតិភូមួយក្រុមមកពីប៉ូលិសសមុទ្រវៀតណាម ដឹក នាំដោយឧត្តមសេនីយ៍ទោ ប៊ូយ ក្វុក អ័យស្នងការនយោបាយនៃប៉ូលីសសមុទ្រវៀតណាម បានទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់តំបន់ពិសេសកុនដាវ។ គណៈប្រតិភូបានអុជធូបដើម្បីរំលឹកដល់វីរជនយុទ្ធជន ពលី នៅទីបញ្ចុះសពហាំងយឿង និងត្រួតពិនិត្យការត្រៀមអំណរបុណ្យតេត នៅកងអនុសេនាធំលេខ ៣៣ (បញ្ជាការដ្ឋានតំបន់សមុទ្រលេខ ៣)។មុននេះ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ គណៈប្រតិភូបានត្រួតពិនិត្យ សួរសុខទុក្ខ លើកទឹកចិត្ត ជូនពរបុណ្យតេត និងប្រគល់អំណោយដល់អង្គភាពដែលអនុវត្តភារកិច្ចល្បាត ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅក្នុងដែនទឹកដែលមានព្រំប្រទល់រវាងវៀតណាមជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
អត្ថបទផ្សេងទៀត ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម03/02/2026ព័ត៌មានក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំង ឡុង-ហាណូយ រៀបចំសកម្មភាពជាច្រើនអបអរសាទរបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦03/02/2026ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម03/02/2026ព័ត៌មានវេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកធ្វើការពិនិត្យឡើងវិញទំនាក់ទំនងទ្វេភាគីលើគ្រប់ជ្រុងជ្រោយ03/02/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបហ្ស៊កដានី ម៉ាហ្សេន ទួគី អែល កាឌី03/02/2026ព័ត៌មានផ្លាស់ប្តូរថ្មីក្នុងការផ្សព្វផ្សាយ និងជំរុញទីផ្សារទេសចរណ៍វៀតណាមនៅបរទេស03/02/2026ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបិទនិងប្រគល់រង្វាន់នៃការប្រឡង "ដើរយ៉ាងរឹងមាំក្រោមទង់បក្ស"03/02/2026ព័ត៌មាន អត្ថបទផ្សេងទៀត