ព័ត៌មាន សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ 15/12/2025 នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។ គណៈប្រតិភូទស្សនាតូបលក់ទំនិញ «ផ្សារជនបទ» (រូបថត៖ nongghiepmoitruong.vn)ពិធីបុណ្យនេះរួមមានសកម្មភាពជាច្រើនដូចជា៖ ការទស្សនា និងឆ្លង ពិសោធន៍ចម្ការក្រូចនៅតាមគ្រួសារដែលមានគំរូដាំដុះក្រូចប្រកបដោយប្រសិទ្ធភាព; ការផ្លាស់ប្ដូរកីឡា និងល្បែងប្រជាប្រិយ (ទាញព្រ័ត្រ រុញដំបង។ល។); ការទស្សនា និងទិញទំនិញនៅតូប "ទីផ្សារជនបទ" ដែលដាក់តាំងបង្ហាញក្រូច ផលិតផល OCOP និងផលិតផលកសិកម្មក្នុងស្រុក។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការប្រកួតប្រជែងដែលមានប្រធានបទជុំវិញដើមឈើក្រូច ដូចជា៖ ការប្រកួតប្រជែង "តូប 'ទីផ្សារជនបទ' ដ៏ស្រស់ស្អាត និងច្នៃប្រឌិតបំផុត"; "អ្នកបេះក្រូចលឿនបំផុត និងមានជំនាញបំផុត"; ការប្រកួតប្រជែងរៀបចំកន្ត្រកក្រូចដ៏ស្រស់ស្អាត និងការប្រកួតប្រជែងសម្រាប់អ្នកទស្សនា...។គណៈប្រតិភូកាត់ខ្សែបូសម្ពោធតូបលក់ទំនិញ "ផ្សារជនបទ" (រូបថត៖ nongghiepmoitruong.vn) ឆ្នាំ ២០២៥ គឺជាឆ្នាំទីបីនៃពិធីបុណ្យក្រូច Van Don ដែលមានគោលបំណងបន្តលើកតម្កើងតម្លៃមុខរបរដាំដុះក្រូច; ក្នុងពេលជាមួយគ្នានេះ បង្កើនការផ្សព្វផ្សាយ ការណែនាំ និងពង្រីកឱកាសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជ កម្ម និងការប្រើប្រាស់ផលិតផល ដោយនាំពាណិជ្ជសញ្ញាក្រូច Van Don ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅខេត្ត។ ពិធីបុណ្យនេះក៏ជាសកម្មភាពមួយដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការជំរុញទេសចរណ៍ ឆ្នាំ ២០២៥ របស់ខេត្តក្វាង និញ និងក្នុងពេលជាមួយគ្នានេះ ក៏ជាការអបអរសាទរខួបលើកទី ៧៧ នៃការបង្កើត Van Don (២៦ ធ្នូ ១៩៤៨ - ២៦ ធ្នូ ២០២៥) ផងដែរ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។ គណៈប្រតិភូទស្សនាតូបលក់ទំនិញ «ផ្សារជនបទ» (រូបថត៖ nongghiepmoitruong.vn)ពិធីបុណ្យនេះរួមមានសកម្មភាពជាច្រើនដូចជា៖ ការទស្សនា និងឆ្លង ពិសោធន៍ចម្ការក្រូចនៅតាមគ្រួសារដែលមានគំរូដាំដុះក្រូចប្រកបដោយប្រសិទ្ធភាព; ការផ្លាស់ប្ដូរកីឡា និងល្បែងប្រជាប្រិយ (ទាញព្រ័ត្រ រុញដំបង។ល។); ការទស្សនា និងទិញទំនិញនៅតូប "ទីផ្សារជនបទ" ដែលដាក់តាំងបង្ហាញក្រូច ផលិតផល OCOP និងផលិតផលកសិកម្មក្នុងស្រុក។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការប្រកួតប្រជែងដែលមានប្រធានបទជុំវិញដើមឈើក្រូច ដូចជា៖ ការប្រកួតប្រជែង "តូប 'ទីផ្សារជនបទ' ដ៏ស្រស់ស្អាត និងច្នៃប្រឌិតបំផុត"; "អ្នកបេះក្រូចលឿនបំផុត និងមានជំនាញបំផុត"; ការប្រកួតប្រជែងរៀបចំកន្ត្រកក្រូចដ៏ស្រស់ស្អាត និងការប្រកួតប្រជែងសម្រាប់អ្នកទស្សនា...។គណៈប្រតិភូកាត់ខ្សែបូសម្ពោធតូបលក់ទំនិញ "ផ្សារជនបទ" (រូបថត៖ nongghiepmoitruong.vn) ឆ្នាំ ២០២៥ គឺជាឆ្នាំទីបីនៃពិធីបុណ្យក្រូច Van Don ដែលមានគោលបំណងបន្តលើកតម្កើងតម្លៃមុខរបរដាំដុះក្រូច; ក្នុងពេលជាមួយគ្នានេះ បង្កើនការផ្សព្វផ្សាយ ការណែនាំ និងពង្រីកឱកាសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជ កម្ម និងការប្រើប្រាស់ផលិតផល ដោយនាំពាណិជ្ជសញ្ញាក្រូច Van Don ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅខេត្ត។ ពិធីបុណ្យនេះក៏ជាសកម្មភាពមួយដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការជំរុញទេសចរណ៍ ឆ្នាំ ២០២៥ របស់ខេត្តក្វាង និញ និងក្នុងពេលជាមួយគ្នានេះ ក៏ជាការអបអរសាទរខួបលើកទី ៧៧ នៃការបង្កើត Van Don (២៦ ធ្នូ ១៩៤៨ - ២៦ ធ្នូ ២០២៥) ផងដែរ៕
អត្ថបទផ្សេងទៀត ទីក្រុងហូជីមិញរឹតបន្តឹងការគ្រប់គ្រងនាវានេសាទដែលមិនបំពេញតាមលក្ខខ័ណ្ឌចេញទៅសមុទ្រ15/12/2025ព័ត៌មាននាថ្ងៃទី១៣ ខែធ្នូ ទីក្រុងហូជី មិញ បានរៀបចំគណៈប្រតិភូមួយក្រុមដើម្បីត្រួតពិនិត្យការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅកំពង់ផែនេសាទ Incomap, Cat Lo, Hung Thai និង Tan Phuoc។ វៀតណាមនឹងក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់សហគមន៍អ្នកចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត15/12/2025ព័ត៌មានពិធីសម្ពោធរោងចក្រ LNG ដំបូងគេរបស់វៀតណាម៖ ដាក់គ្រឹះសម្រាប់ទីផ្សារថាមពលដើរដោយឧស្ម័នធម្មជាតិរបស់ប្រទេសជាតិ15/12/2025ព័ត៌មានអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ ធានាលក្ខណៈសម្រាប់ទទួលជើងហោះហើរលើកដំបូងនៅថ្ងៃទី ១៩ ខែធ្នូ15/12/2025ព័ត៌មានពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម13/12/2025ព័ត៌មានវៀតណាមនិងម៉ាឡេស៊ី ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ13/12/2025ព័ត៌មានព័ត៌មានកិច្ចការបរទេសគឺជាសមាសធាតុយុទ្ធសាស្ត្រនៅក្នុងអំណាចទន់ទាំងមូលរបស់ប្រទេសជាតិ13/12/2025ព័ត៌មាន អត្ថបទផ្សេងទៀត