• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - នូវែលសេឡង់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំឧត្តមសិក្សា និងការ​បណ្តុះបណ្តាលវិជ្ជាជីវៈ

នា​រសៀលថ្ងៃទី១៣ ខែសីហា នៅមហាវិទ្យាល័យបច្ចេកវិទ្យាអូកឡែន ទីក្រុងអូកឡែន អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡាំ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមក្នុងវេទិកាអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈវៀតណាម - នូវែលសេឡង់ ឆ្នាំ២០២៦ ក្រោមប្រធានបទ "កសាងអនាគតរួមគ្នា៖ ទេពកោសល្យ នវានុវត្តន៍ និងជំនាញសម្រាប់អនាគត"។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡាំ ថ្លែងនៅក្នុង វេទិកាអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈវៀតណាម - នូវែលសេឡង់ ឆ្នាំ២០២៦។ រូបថត៖ VNA

ថ្លែងនៅក្នុងវេទិកាអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានថ្លែងថា វៀតណាម​កំណត់ការអភិវឌ្ឍមនុស្សជាចំណុចស្នូល ជា​គោលដៅ និងជា​កម្លាំងចលករនៃបុព្វហេតុ​កសាងនិងការពារ​ប្រទេស​ជាតិ។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងការអប់រំវិជ្ជាជីវៈរវាងវៀតណាម និងនូវែលសេឡង់កាន់តែជាក់​ស្តែងនាពេលអនាគត លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យភាគីទាំងពីររួមគ្នាអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចំណេះដឹង; ផ្តល់អាទិភាពដល់វិស័យដែលមានតម្រូវការខ្ពស់ និងមាន​លក្ខណៈបំពេញបន្ថែម​ខ្ពស់ដូចជា បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអ៊ីនធឺណិត ជីវបច្ចេកវិទ្យា និងកសិកម្មឆ្លាតវៃ។

“​ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ នវានុវត្តន៍ និងការផ្ទេរចំណេះដឹង។ សាកលវិទ្យាល័យនិងវិទ្យាស្ថាន​នានាត្រូវក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ ត​ភ្ជាប់អាជីវកម្ម និងដោះស្រាយបញ្ហាអភិវឌ្ឍន៍; បង្កើតក្រុមស្រាវជ្រាវរួម កម្មវិធីត្រួតពិនិត្យរួមសម្រាប់និស្សិតថ្នាក់បណ្ឌិត គម្រោងនវានុវត្តន៍ និងយន្តការសម្រាប់អនុវត្តលទ្ធផលស្រាវជ្រា​វ​​។ ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ និងអភិវឌ្ឍជំនាញ។ ភាគីទាំងពីរត្រូវរួមគ្នាអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលប្រកបដោយភាព បត់បែន ទទួលស្គាល់ក្រេឌីតនិងសមត្ថភាព ផ្តល់ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ និងការបណ្តុះបណ្តាលឡើងវិញសម្រាប់កម្លាំងពលកម្ម”​។​

ពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​។ រូបថត៖ VNA

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា ភ្នាក់ងារគ្រប់គ្រង សាកលវិទ្យាល័យ ស្ថាប័នអប់រំវិជ្ជាជីវៈ វិទ្យាស្ថាន និងអាជីវកម្មនៃប្រទេសទាំងពីរគួរតែជ្រើសរើសវិស័យអាទិភាព បង្កើតគម្រោងរួមគ្នាដែលមានសមត្ថភាពបង្កើតផលប៉ះពាល់ និងរក្សាបណ្តាញសន្ទនាជាប្រចាំ ដើម្បីធានាថា ការប្តេជ្ញាចិត្តនា​ថ្ងៃនេះនឹងក្លាយជាសមិទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗនេះ៕​

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចនូវែលសេឡង់-វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចនូវែលសេឡង់-វៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ (ចាប់ពីថ្ងៃទី១២-១៤ ខែសីហា) នាព្រឹកថ្ងៃទី១៣ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចវៀតណាម-នូវែលសេឡង់។

Top