• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហគមន៍អន្តរជាតិ អំពាវនាវឱ្យបញ្ឈប់ការហ៊ុមព័ទ្ធ​លើ​គុយបា

នៅថ្ងៃទី ២៩ និង ៣០ ខែតុលា នៅទីស្នាក់ការ អ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាត អ.ស.ប នីតិកាលទី ៧៩ បានពិភាក្សាលើប្រធានបទ "ភាពចាំបាច់ក្នុងការបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលសហរដ្ឋអាមេរិកបានដាក់ទៅលើគុយបា”។

ដោយមានសំឡេងគាំទ្រចំនួន ១៨៧ សំឡេង សំឡេងប្រឆាំងចំនួន ២ សំឡេង និងសំឡេងអនុប្បវាទចំនួន ១សំឡេង មហាសន្និបាត អ.ស.ប កាលពីថ្ងៃទី ៣០ ខែតុលា បានអនុម័តលើសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់លើប្រទេសគុយបាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNA

ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប បានសង្កត់ធ្ងន់ថា វិធានការហ៊ុមព័ទ្ធគឺរំលោភបំពានច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបាវចនា និងគោលការណ៍ជាមូលដ្ឋានរបស់ អ.ស.ប  មិនត្រឹមតែបង្កការលំបាកសម្រាប់ប្រជាជនគុយបាប៉ុណ្ណោះទេ ថែមទាំងរារាំងប្រទេសផ្សេងទៀតពីការទទួលបានជំនួយពីប្រទេសគុយបា ជាពិសេសជំនួយមនុស្សធម៌និងវេជ្ជសាស្ត្រ។ ក្នុងនាមជាប្រទេសមួយដែលធ្លាប់ទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសារ តែបទហ៊ុមព័ទ្ធ វៀតណាមប្រឆាំងជំទាស់គ្រប់ទម្រង់នៃការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការហ៊ុមព័ទ្ធលើប្រទេសដែលមានអធិបតេយ្យភាព។

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវការហ៊ុមព័ទ្ធនិងដកគុយបាចេញពីបញ្ជីប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម ហើយឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ  ដោយឈរលើមូលដ្ឋាននៃសមភាព ការគោរពអធិបតេយ្យភាពជាតិនិងឯករាជ្យនយោបាយរបស់គ្នាទៅវិញទៅមក។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកជំរុញការសន្ទនានិងពង្រឹងទំនុកចិត្តក្នុងដំណើរការនេះ។ ក្នុងឱកាសនេះ តំណាងវៀតណាមបានអះអាងសារជាថ្មីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ មិត្តភាពនិងសាមគ្គីភាពដ៏រឹងមាំជាមួយប្រជាជនគុយបា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top