• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យបង្កើនប្រសិទ្ធភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

នៅថ្ងៃទី ៧ ខែកញ្ញា សម័យប្រជុំ​ជាប្រចាំលើកទី ៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UNHRC) នៅទីក្រុងហ្សឺណែវ (ស្វីស) បានប្រព្រឹត្តិទៅសម័យប្រជុំបើកនិងពិភាក្សាទូទៅ​លើរបាយការណ៍របស់​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Türk ​ដែលធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសិទ្ធិមនុស្សពិភពលោកក្នុងឆ្នាំ ២០២៦។

លោកឯកអគ្គរដ្ឋទូត ម៉ៃ ផាន់ឌុង ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៅសម័យប្រជុំលើកទី ៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត៖ Anh Hien/VNA

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម​ប្រចាំ​អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិ​ផ្សេងទៀតនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូត ម៉ៃ ផាន់ឌុង បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងភ្នាក់ងារពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងការជំរុញ និងការពារសិទ្ធិមនុស្សនៅចំពោះមុខបញ្ហាប្រឈមសកល​នាពេល​បច្ចុប្បន្ន រួមទាំងជម្លោះ វិបត្តិមនុស្សធម៌ ការប្រែប្រួលអាកាសធាតុ ការធានាសិទ្ធិមនុស្សក្នុងលំហអ៊ីនធឺណិត និងការលេចចេញនូវបច្ចេកវិទ្យាថ្មីៗ...។ ទន្ទឹមនឹងនោះ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៦-២០២៨ វៀតណាមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញការ​សន្ទនាដោយស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ជាមួយប្រទេសទាំងអស់ និងយន្តការអង្គការសហប្រជាជាតិ ស្របតាមគោលការណ៍សកលនៃយុត្តិធម៌ សត្យានុម័ត មិនជ្រើសរើស និងមិនជ្រៀតជ្រែក៕

 

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top