ព័ត៌មាន វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ ទាក់ទងនឹងកំណើនសេដ្ឋកិច្ចដំណាក់កាល ២០២៦-២០៣៥ 17/09/2026 របាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ដោយអង្គការ Bain & Company (សហរដ្ឋអាមេរិក) ធនាគារ DBS និង Vriens & Partners (សិង្ហបុរី) បានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម អាចសម្រេចបានអត្រាកំណើនជាមធ្យម ៤,៨% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣៥។ ការផលិតសំបកកង់ម៉ូតូនៅរោងចក្ររបស់ក្រុមហ៊ុនដែលមានទុនវិនិយោគ១០០% ពីប្រទេសថៃ នៅក្នុងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិឡាវបាវ ខេត្តក្វាងទ្រី។ រូបថត៖ Vu Sinh/VNAយោងតាមរបាយការណ៍ អត្រាកំណើននេះអាចសម្រេចបានតាមរយៈការវិនិយោគពីបរទេស និងការបង្កើតដើមទុនប្រកបដោយចីរភាព ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រួមជាមួយនឹងការបង្កើនផលិតភាពដោយផ្អែកលើបច្ចេកវិទ្យា។ ការប្រើប្រាស់ក្នុងស្រុកប្រកបដោយស្ថេរភាព និងកត្តាប្រជាសាស្ត្រអំណោយផលនៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួនក៏ត្រូវបានរំពឹងថា នឹងគាំទ្រដល់ការអភិវឌ្ឍនេះផងដែរ។របាយការណ៍នេះបានបង្ហាញថា អត្រាកំណើននៃបណ្តាខឿនសេដ្ឋកិច្ចនៅក្នុងតំបន់មានគម្លាតយ៉ាងច្បាស់លាស់។ នៅឆ្នាំ ២០២៤ និង ២០២៥ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី សម្រេចបានកំណើនលើសពីការរំពឹងទុក ដែលត្រូវបានគាំទ្រដោយកម្លាំងចលករជាច្រើន ដូចជាតម្រូវការសម្រាប់បន្ទះឈីបសឺមីកុងឌុចទ័រ ទាក់ទងនឹង បញ្ញាសិប្បនិម្មិត (AI) ការនាំចេញទំនិញ និងសន្ទុះវិនិយោគកើនឡើង។ របាយការណ៍នេះក៏បានបង្ហាញផងដែរថា វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕ តាម vovworld.vn/km-KH/ Tags:វៀតណាម បញ្ញាសិប្បនិម្មិត (AI) កំណើនសេដ្ឋកិច្ច

របាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ដោយអង្គការ Bain & Company (សហរដ្ឋអាមេរិក) ធនាគារ DBS និង Vriens & Partners (សិង្ហបុរី) បានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម អាចសម្រេចបានអត្រាកំណើនជាមធ្យម ៤,៨% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣៥។ ការផលិតសំបកកង់ម៉ូតូនៅរោងចក្ររបស់ក្រុមហ៊ុនដែលមានទុនវិនិយោគ១០០% ពីប្រទេសថៃ នៅក្នុងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិឡាវបាវ ខេត្តក្វាងទ្រី។ រូបថត៖ Vu Sinh/VNAយោងតាមរបាយការណ៍ អត្រាកំណើននេះអាចសម្រេចបានតាមរយៈការវិនិយោគពីបរទេស និងការបង្កើតដើមទុនប្រកបដោយចីរភាព ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រួមជាមួយនឹងការបង្កើនផលិតភាពដោយផ្អែកលើបច្ចេកវិទ្យា។ ការប្រើប្រាស់ក្នុងស្រុកប្រកបដោយស្ថេរភាព និងកត្តាប្រជាសាស្ត្រអំណោយផលនៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួនក៏ត្រូវបានរំពឹងថា នឹងគាំទ្រដល់ការអភិវឌ្ឍនេះផងដែរ។របាយការណ៍នេះបានបង្ហាញថា អត្រាកំណើននៃបណ្តាខឿនសេដ្ឋកិច្ចនៅក្នុងតំបន់មានគម្លាតយ៉ាងច្បាស់លាស់។ នៅឆ្នាំ ២០២៤ និង ២០២៥ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី សម្រេចបានកំណើនលើសពីការរំពឹងទុក ដែលត្រូវបានគាំទ្រដោយកម្លាំងចលករជាច្រើន ដូចជាតម្រូវការសម្រាប់បន្ទះឈីបសឺមីកុងឌុចទ័រ ទាក់ទងនឹង បញ្ញាសិប្បនិម្មិត (AI) ការនាំចេញទំនិញ និងសន្ទុះវិនិយោគកើនឡើង។ របាយការណ៍នេះក៏បានបង្ហាញផងដែរថា វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ17/09/2026ព័ត៌មានថ្លែងនៅក្នុងសម័យប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការកាន់តែខ្ពស់អំពីផលិតភាព គុណភាព សមត្ថភាពម្ចាស់ការ និងជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាណាដា17/09/2026ព័ត៌មានសញ្ញាសម្គាល់លេចធ្លោចំនួនបី ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ17/09/2026ព័ត៌មានលោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំកងទ័ពនៃប្រទេសមួយចំនួន17/09/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាមនិងចិន17/09/2026ព័ត៌មានWB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម16/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបពិភាក្សាជាមួយព្រះមហាក្សត្រថៃ16/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត