នាថ្ងៃទី១៧ ខែកុម្ភៈ សម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ស្តីពីការការពារនិងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌ (ហៅកាត់ថា អនុសញ្ញាឆ្នាំ២០០៥) បានបើកនៅទីស្នាក់ការកណ្តាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Van Anh នៅសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ស្តីពីការការពារ និងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌។ រូបថត៖VNA
វៀតណាមកំពុងចូលរួមក្នុងសម័យប្រជុំនេះ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញានេះ។ ថ្លែងនៅក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Van Anh ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការ UNESCO បានស្នើថា នាពេលអនាគត ត្រូវផ្តោតលើការលើកកម្ពស់សមត្ថភាព ការចែករំលែកបទពិសោធន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអនុវត្តអនុសាសន៍ដែលបានអនុម័តទាក់ទងនឹងមាត្រា១៦ នៃអនុសញ្ញាស្តីពី "ការប្រព្រឹត្តអនុគ្រោះចំពោះប្រទេសកំពុងអភិវឌ្ឍន៍”។ វៀតណាមនឹងបន្តសហការជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ប្រកបដោយប្រសិទ្ធភាព។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Van Anh បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៦ សេចក្តីសម្រេចលេខ ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ត្រូវបានចេញផ្សាយ។ ប្រទេសវៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហកម្មវប្បធម៌រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
សម័យប្រជុំលើកទី ១៩ គ្រោបនឹងអូសបន្លាយរហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ជាមួយនឹងខ្លឹមសារសំខាន់ៗជាច្រើន។ រហូតមកដល់បច្ចុប្បន្ន ភាគីចំនួន ១៦១ បានផ្តល់សច្ចាប័នលើអនុសញ្ញាឆ្នាំ ២០០៥៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម