• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសំណូមពរឱ្យចិនបញ្ឈប់អំពើរំលោភបំពានលើប្រជុំកោះ Hoang Sa

ការដែលកងកម្លាំងមានសមត្ថកិច្ច រួមទាំងកម្លាំងឆ្មាំសមុទ្រចិន ចាប់ខ្លួននាវានេសាទនិងអ្នកនេសាទវៀតណាមដោយខុស ច្បាប់នៅក្នុងដែនទឹក Hoang Sa គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ព្រមទាំងរំលោភលើសិទ្ធិជាមូលដ្ឋាន ស្របច្បាប់ និងត្រឹមត្រូវរបស់អ្នកនេសាទវៀតណាមផងដែរ។
  អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet។ (រូបថត៖ VNA) 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅរសៀលថ្ងៃទី ៣១ ខែតុលា នៅទីក្រុងហាណូយ ដោយធ្វើអត្ថាធិប្បាយលើព័ត៌មានដែលថា នាវាឆ្មាំសមុទ្រចិនបានវាយប្រហារលើទូកនេសាទ និងចាប់ខ្លួនអ្នកនេសាទវៀតណាមដែលកំពុងនេសាទត្រីនៅ ប្រជុំកោះ Hoang Sa កាល ពីចុងខែ កញ្ញា កន្លងទៅ អ្នកនាំពាក្យរងនៃក្រសួងការ បរទេសវៀតណាមលោក Doan Khac Viet បានស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa ហើយបញ្ឈប់ការចាប់ខ្លួនទូកនេសាទ និងអ្នក នេសាទវៀតណាមដែលកំពុងធ្វើសកម្មភាពនៅតំបន់នេះ។
“Hoang Sa គឺរបស់វៀតណាម។ វៀតណាមមានអធិបតេយ្យភាព សិទ្ធិអធិប តេយ្យភាព និងយុត្តាធិការលើប្រជុំកោះ Hoang Sa និងដែនទឹកជុំវិញ។ យើងបាន បញ្ជាក់រឿងនេះជាច្រើនលើកច្រើនសារហើយ។ ការដែលកងកម្លាំងមានសមត្ថកិច្ច រួមទាំងកម្លាំងឆ្មាំសមុទ្រ ចិន ចាប់ខ្លួននាវានេសាទនិងអ្នកនេសាទវៀតណាមដោយខុសច្បាប់នៅក្នុងដែនទឹក Hoang Sa  គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ព្រមទាំងរំលោភលើសិទ្ធិជាមូលដ្ឋាន ស្របច្បាប់ និងត្រឹមត្រូវរបស់អ្នកនេសាទវៀតណាមផងដែរ។ វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ និងសំណូមពរឱ្យចិនគោរពយ៉ាងពេញលេញនូវសិទ្ធិរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa ដោះលែងភ្លាមនាវានេសាទ និងអ្នកនេសាទ វៀតណាមដែលត្រូវចាប់ខ្លួនដោយខុសច្បាប់ ហើយសងសំណងឱ្យបានសមហេតុ ផលសម្រាប់ការខូចខាត និងបញ្ឈប់កុំបណ្ដោយឲ្យកើតឡើងសកម្មភាពយាយី និងចាប់ខ្លួននាវានេសាទនិងអ្នកនេសាទវៀតណាមដោយខុសច្បាប់នៅប្រជុំកោះ Hoang Sa របស់វៀតណាមម្ដងទៀតឡើយ”។
មុននោះ ក្រសួងការបរទេសវៀតណាមបានទាក់ទងយ៉ាងតឹងរ៉ឹងជាមួយស្ថានទូត ចិនប្រចាំនៅទីក្រុងហាណូយ ដោយប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ របស់កងកម្លាំងអនុវត្តច្បាប់របស់ចិន។
ទាក់ទិននឹងព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍អំពីការដែលប្រទេសចិនសុក្រិត ហេដ្ឋារចនាសម្ព័ន្ធដើម្បីដាក់ពង្រាយប្រព័ន្ធរ៉ាដានៅកោះ Tri Ton ស្ថិតក្នុង ប្រជុំកោះ Hoang Sa នោះ លោក Doan Khac Viet បានបញ្ជាក់ថា៖ វៀតណាម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយប្រឆាំងជំទាស់យ៉ាងដាច់ អហង្ការនឹងគ្រប់សកម្មភាពដែលរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top