ចូលរួមថ្លែងសុន្ទរកថាក្នុងសម័យប្រជុំមានតំណាងលេខាធិការដ្ឋាន យូនីសេហ្វ និងតំណាងប្រទេសជាសមាជិកជាង ៩០ ប្រទេស។
ឯកអគ្គរដ្ឋទូត Do Hung Viet ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាបើកទូលាយនៃក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ Pham Huan/VOV-Washington)
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅកិច្ចពិភាក្សាបើកទូលាយនៃក្រុមប្រឹក្សាសន្តិសុខស្តីពីកុមារក្នុងជម្លោះប្រដាប់អាវុធ
ក្រោមប្រធានបទ "យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ចប់
និងទប់ស្កាត់ការរំលោភបំពានធ្ងន់ធ្ងរលើកុមារ" ក្រោមការដឹកនាំរបស់លោកស្រី Vindhya
Persaud រដ្ឋមន្ត្រីក្រសួងសេវាកម្ម និងសន្តិសុខសង្គមនៃប្រទេស Guyana
- ប្រទេសកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ខែមិថុនា ឆ្នាំ ២០២៥។ ចូលរួមថ្លែងសុន្ទរកថាក្នុងសម័យប្រជុំមានតំណាងលេខាធិការដ្ឋាន
យូនីសេហ្វ និងតំណាងប្រទេសជាសមាជិកជាង ៩០ ប្រទេស។
ថ្លែងមតិក្នុងកិច្ចពិភាក្សាបើកទូលាយ
ឯកអគ្គរដ្ឋទូត លោក Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា
វៀតណាមថ្កោលទោសរាល់អំពើហឹង្សាមកលើកុមារ
និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការរំលោភសិទ្ធិកុមារក្នុងជម្លោះប្រដាប់អាវុធ។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការពង្រឹងការការពារត្រូវតែជាអាទិភាពកំពូល
ជាពិសេសការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ និងកាត់បន្ថយហានិភ័យនៃអំពើហិង្សាលើកុមារ។
វៀតណាមលើកកម្ពស់ការរួមបញ្ចូលកិច្ច
ការពារកុមារទៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការសន្តិភាព ហើយចាត់ទុក
នោះជាចំណុចស្នូលនៃរាល់សកម្មភាពរក្សាសន្តិភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម