ព័ត៌មាន វៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍ 09/01/2026 នារសៀលថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន Dassault Systèmes (បារាំង) ដើម្បីរៀបចំពិធីបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលឧត្តមភាព (COE) អំពីបញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ (Digital Twin); និងសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង ថ្លែងសុន្ទរកថានៅក្នុងពិធី។ រូបថត៖ ឡេដុង - VNA ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង អនុប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ដៃគូបារាំងនិងអឺរ៉ុបលើបរិយាកាសវិនិយោគ និងអាជីវកម្ម ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម នៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ដើម្បីធានាថា មជ្ឈមណ្ឌលទាំងនេះដំណើរការប្រកបដោយប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រីលោក ង្វៀន ជី យ៊ុង បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Dassault Système ខិតខំឱ្យមានវិស្វករដែលមានគុណភាពខ្ពស់ចំនួន ១.០០០ នាក់ ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅវៀតណាម នៅឆ្នាំ ២០៣០។ជាពិសេស លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក ដើម្បីផ្ទេរបច្ចេកវិទ្យា។ លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយតែងតែរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចីរភាព និងយូរអង្វែង។ទិដ្ឋភាពទូទៅនៃសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ រូបថត៖ VOVពីសំណាក់ក្រុមហ៊ុន Dassault Systèmes លោក Samson Khaou អនុប្រធានប្រតិបត្តិទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ព្រឹត្តិការណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការចូលរួមជាង ២០ ឆ្នាំរបស់ Dassault Systèmes ជាមួយអាជីវកម្ម និងមជ្ឈដ្ឋានអ្នកសិក្សាវៀតណាម ដែលពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មរបស់វៀតណាម៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នារសៀលថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន Dassault Systèmes (បារាំង) ដើម្បីរៀបចំពិធីបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលឧត្តមភាព (COE) អំពីបញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ (Digital Twin); និងសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង ថ្លែងសុន្ទរកថានៅក្នុងពិធី។ រូបថត៖ ឡេដុង - VNA ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង អនុប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ដៃគូបារាំងនិងអឺរ៉ុបលើបរិយាកាសវិនិយោគ និងអាជីវកម្ម ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម នៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ដើម្បីធានាថា មជ្ឈមណ្ឌលទាំងនេះដំណើរការប្រកបដោយប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រីលោក ង្វៀន ជី យ៊ុង បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Dassault Système ខិតខំឱ្យមានវិស្វករដែលមានគុណភាពខ្ពស់ចំនួន ១.០០០ នាក់ ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅវៀតណាម នៅឆ្នាំ ២០៣០។ជាពិសេស លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក ដើម្បីផ្ទេរបច្ចេកវិទ្យា។ លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយតែងតែរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចីរភាព និងយូរអង្វែង។ទិដ្ឋភាពទូទៅនៃសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ រូបថត៖ VOVពីសំណាក់ក្រុមហ៊ុន Dassault Systèmes លោក Samson Khaou អនុប្រធានប្រតិបត្តិទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ព្រឹត្តិការណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការចូលរួមជាង ២០ ឆ្នាំរបស់ Dassault Systèmes ជាមួយអាជីវកម្ម និងមជ្ឈដ្ឋានអ្នកសិក្សាវៀតណាម ដែលពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មរបស់វៀតណាម៕
អត្ថបទផ្សេងទៀត សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី10/01/2026ព័ត៌មានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។ អាណិកជនវៀតណាមនៅអាមេរិកឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម10/01/2026ព័ត៌មានវៀតណាមធ្វើជាអធិបតីក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ10/01/2026ព័ត៌មានវេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកចាប់ផ្តើមកិច្ចសន្ទនាដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ10/01/2026ព័ត៌មានសកម្មភាពជូនពរឆ្នាំថ្មីដល់កងទ័ពនិងប្រជាជននៅលើកោះតាមតំបន់សមុទ្រភាគនិរតី10/01/2026ព័ត៌មានទីក្រុងដាណាំងអំពាវនាវឱ្យជំរុញការវិនិយោគនៅឆ្នាំ ២០២៦10/01/2026ព័ត៌មានហាណូយស្តីពីទិសដៅអភិវឌ្ឍន៍រដ្ឋធានី10/01/2026ព័ត៌មាន អត្ថបទផ្សេងទៀត