ព័ត៌មាន វៀតណាមបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងដៃគូ 12/07/2025 នារសៀលថ្ងៃទី ១០ កក្កដា បន្តសកម្មភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន (នាថ្ងៃទី ១០ កក្កដា) បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+១ ជាមួយដៃគូជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសន្និសីទ រដ្ឋមន្ត្រីអាស៊ាន+៣។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងដៃគូ ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥…។ វៀតណាមបានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ និងតំបន់ ដូចជាសមុទ្រខាងកើតនិងឧបទ្វីបកូរ៉េ និងបានស្នើឱ្យដៃគូគាំទ្រការខិតខំប្រឹងប្រែងកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានធ្វើអធីបតីភាព ក្នុងកិច្ចប្រជុំ អាស៊ាន - អង់គ្លេស។ រូបថត៖ VNA អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាមបានស្នើជំរុញការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម។ វៀតណាមក៏ស្នើឱ្យផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការថាមពល និងពិចារណាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងថាមពលក្នុងតំបន់ សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នារសៀលថ្ងៃទី ១០ កក្កដា បន្តសកម្មភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន (នាថ្ងៃទី ១០ កក្កដា) បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+១ ជាមួយដៃគូជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសន្និសីទ រដ្ឋមន្ត្រីអាស៊ាន+៣។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងដៃគូ ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥…។ វៀតណាមបានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ និងតំបន់ ដូចជាសមុទ្រខាងកើតនិងឧបទ្វីបកូរ៉េ និងបានស្នើឱ្យដៃគូគាំទ្រការខិតខំប្រឹងប្រែងកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានធ្វើអធីបតីភាព ក្នុងកិច្ចប្រជុំ អាស៊ាន - អង់គ្លេស។ រូបថត៖ VNA អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាមបានស្នើជំរុញការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម។ វៀតណាមក៏ស្នើឱ្យផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការថាមពល និងពិចារណាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងថាមពលក្នុងតំបន់ សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌៕
អត្ថបទផ្សេងទៀត វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨12/07/2025ព័ត៌មានក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។ វៀតណាមប្តេជ្ញាបន្តរួមចំណែកដល់មូលនិធិបេតិកភណ្ឌពិភពលោក12/07/2025ព័ត៌មានទីក្រុងហាណូយធានានូវភាពឧឡារិកនិងសុវត្ថិភាពក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិ ២ កញ្ញា12/07/2025ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន12/07/2025ព័ត៌មានAMM-៥៨៖ ARF ត្រូវការការច្នៃប្រឌិតដើម្បីបន្តលើកកម្ពស់តួនាទី ការសម្របខ្លួនយ៉ាងសកម្ម និងភាពបត់បែនរបស់ខ្លួន12/07/2025ព័ត៌មានស្ត្រីវៀតណាមបានរួមចំណែកយ៉ាងសំខាន់សម្រាប់វៀតណាមក្លាយជាកន្លែងភ្លឺស្វាងអំពីសន្តិភាពនិងវឌ្ឍនភាព12/07/2025ព័ត៌មានវៀតណាមធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៦12/07/2025ព័ត៌មាន អត្ថបទផ្សេងទៀត